ព័ត៌មានជាតិ
រាជរដ្ឋាភិបាល តែងតែគាំទ្រ និងលើកស្ទួយនូវសិទ្ធិសេរីភាពបងប្អូនខ្មែរអ៊ិស្លាមទូទាំងប្រទេស
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ជារៀងរហូតមកតែងតែគាំទ្រ និងលើកស្ទួយនូវសិទ្ធិសេរីភាពរស់នៅរបស់បងប្អូនខ្មែរអ៊ិស្លាមគ្រប់ទិសទីនៅទូទាំងប្រទេស រួមទាំងសិទ្ធិសេរីភាពជំនឿសាសនា និងនយោបាយជាដើម មិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍អ្វីឡើយ។

បើយើងជ្រកក្រោមដើមឈើណា ត្រូវយកអាសារដើមឈើនោះ ហើយមិនត្រូវភ្លេចគុណអ្នកដែលបានជួយយើងនោះទេ។ ទាំងនេះគឺជាការលើកឡើងរបស់លោក ជា ខេមា ប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកព្នៅ ក្នុងខណៈយកអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋខ្មែរអ៊ិស្លាម ដើម្បីចូលបួសនៅចុងខែមេសាខាងមុខនេះនេះ នៅវិហារក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

លោក ជា ខេមា បានមានប្រសាសន៍បន្តថា យើងទាំងអស់គ្នាបានរស់នៅសុខដុមរម្យនាមកដល់ពេលនេះ គឺដោយសារយើងមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ បើយើងគិតកាលពីជាង៤០ឆ្នាំមុន យើងស្ថិតក្នុងភ្លើងសង្រ្គាម មិនថាប្រជាជនខ្មែរ ឬបងប្អូនខ្មែរអ៊ិស្លាម គឺរស់នៅដោយភាពភ័យខ្លាច និងគ្មានសិទ្ធិសេរីភាព គឺត្រូវបានកាប់សម្លាប់យ៉ាងព្រៃផ្សៃពីរបបបនប្រល័យពូជសាសន៍ ប៉ុល ពត។ តែដោយមានគណបក្សប្រជាជនកម្ពុជា និងនយោបាយដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន បានរំដោះជាតិ និងបង្រួបបង្រួមជាតិ ឱ្យប្រជាពលរដ្ឋបានរស់រានមានជីវិតឡើងវិញរហូតមកដល់បច្ចុប្បន្ន គឺរក្សាបានសុខសន្តិភាព ការអភិវឌ្ឍន៍រីកចម្រើនគួរជាទីមោទនៈ។ ដូចនេះយើងទាំងអស់ត្រូវបន្តថែរក្សាឱ្យខានតែបាន នូវសុខសន្តិភាពនេះ គឺយើងរស់នៅទាំងអស់គ្នាដោយមិនប្រកាន់ពូជសាសន៍ ពណ៌សប្បុរ និងជំនឿសាសនា រស់នៅដោយស្មើភាព មានសិទ្ធិសេរីភាព មិនថាបងប្អូនប្រជាពលរដ្ឋខ្មែរ ឬបងប្អូនខ្មែរអ៊ិស្លាមឡើយ។

លោកបញ្ជាក់ថា បើទោះជាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ តែរាជរដ្ឋាភិបាលកម្ពុជា ជារៀងរហូតមកតែងតែគាំទ្រ និងលើកស្ទួយនូវសិទ្ធិសេរីភាពរស់នៅរបស់បងប្អូនខ្មែរអ៊ិស្លាមគ្រប់ទិសទី នៅទូទាំងប្រទេស រួមទាំងសិទ្ធិសេរីភាពជំនឿសាសនា និងនយោបាយជាដើម មិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍អ្វីឡើយ។ បើអ្នកណាភ្លេចគុណ អ្នកដែលជួយយើងនោះ គឺនឹងមានបាបកម្ម។
គួរបញ្ជាក់ថា អំណោយដែលយកទៅចែកជូននោះរួមមាន៖ ១. អង្ករ ៥០ គីឡូក្រាម ចំនួន ១០ ប៉ាវ ២. ទឹកដោះគោខាប់ ចំនួន ២ កេសធំ ៣. ត្រីខកំប៉ុង ចំនួន ១ កេសធំ ៤. មីខ្លាឃ្មុំ ចំនួន ៥ កេសតូច ៥. ស្ករស ចំនួន ១០០ គីឡូក្រាម ៦. ជែល ចំនួន ១ កេសធំ ៧. ម៉ាស ចំនួន ៦ ប្រអប់ និង៨. ថ្នាំពេទ្យមួយចំនួនទៀត៕
អត្ថបទ៖ ឧត្តរ៉ា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


