Connect with us

ព័ត៌មានជាតិ

ទីក្រុង​ដ៏​ឆ្លាត​វៃ​ថ្មី​មួយ​នៃ​ខេត្តកោះកុង​គម្រោង​ទីក្រុង​ឆ្លាត​វៃ​ក្នុង​ខេត្តកោះកុង​តម្លៃ ៦០០ ពាន់​លាន​ដុល្លារ

បានផុស

នៅ

ក្រុមហ៊ុន ប៊ី​ល​ឌើ​ប៊ើ​ហ្គ អ៊ី​ន​វេស​ម៉ិ​ន គ្រុប (Bilderberg Investment Group) ប្រកាស ពី​គម្រោង​វិនិយោគ​ក្រុង​ទំនើប​ដ៏​ឆ្លាត​វៃ​ដែលមាន​ឈ្មោះថា “​អនាគត​” នៅលើ​ទឹកដី​នៃ​ខេត្តកោះកុង លើ​ផ្ទៃដី​១២​ម៉ឺន​ហិតា ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​៦០០​ពាន់​លាន​ដុល្លា​អាមេរិក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅក្នុង​ស​ន្និសិទ​សារព័ត៌មាន ធ្វើឡើង​នៅ​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ​លោក DENIS GIGIL AHNAKOT ប្រធាន​ក្រុមហ៊ុន ប៊ី​ល​ឌើ​ប៊ើ​ហ្គ អ៊ី​ន​វេស​ម៉ិ​ន គ្រុប បានអោយដឹងថា កម្ពុជា​ជា​ប្រទេសមួយ​មាន​សក្តានុពល​ខាង​សេដ្ឋកិច្ច មាន​ទីតាំង​ភូមិ​សា​ស្ត​ទាក់ទាញ មាន​ស្ថិរភាព​នយោបាយ និង​សន្តិភាព ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​បាន​បើកទូលាយ សម្រាប់​ការវិនិយោគ​ទាំង​ក្នុង​និង​ទាំង​ក្រៅប្រទេស​។

​លោក ​AHNAKOT បានលើកឡើង​ពី​កត្តា​ចម្បង​ដែល​ធ្វើ​លោក​ជ្រើសរើស​មក​បណ្តាក់ទុន​នៅ​កម្ពុជា​“ ពីព្រោះ​កម្ពុ​ជាមាន​រដ្ឋាភិបាល​ស្ថិរភាព​ខ្លាំង​ជាង​៤០​ឆ្នាំ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​។​នេះ​ក៏​ជា​លើកទីមួយ​ហើយ​ដែល​កម្ពុជា​រស់នៅក្នុង​សន្តិភាព​និង​វិបុលភាព​។​វា​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​អ្នកវិនិយោគ​ដូចជា​ខ្លួន​ខ្ញុំ​ក្នុងការ​មក​បណ្តាក់ទុន​នៅ​កម្ពុជា​ដោយសារ​រដ្ឋាភិបាល​មាន​ស្ថិរភាព កម្ពុ​ជាមាន​សន្តិ​ភាពខ្លាំង​ណាស់ គ្មាន​អំពើហិង្សា​ដោយ​កាំភ្លើង គ្មាន​ឧក្រិដ្ឋកម្ម​ធំៗ​ដូច​ប្រទេស​ដទៃ​។ ចំណែកឯ​ប្រជាជន​កម្ពុជា​វិញ​មាន​ចរិត​ស្លូតបូត ឆ្លាត​វៃ ក្រមសីលធម៌​ការងារ​រឹងមាំ​។ និង​កម្លាំង​ពលកម្ម​ដ៏​ច្រើន​ហើយ​អ្នក​រាល់គ្នា​មាន​ឆន្ទៈ​ក្នុងការ​អភិវឌ្ឍ​ខ្លួនឯង​ឲ្យ​កាន់តែ​ប្រសើរឡើង​។ លើសពីនេះ​រដ្ឋាភិបាល​ផ្តល់​ការលើកទឹកចិត្ត​ដ៏​ល្អ​ដល់​អ្នក​វិនិយោគិន​ទាំងអស់​ដែល​មក​វិនិយោគ​ដោយផ្ទាល់​នៅ​កម្ពុជា​និង​ការ​ផ្តល់នូវ​ការពារ​ដល់​វិនិយោគិន​ទាំង​អស់យ៉ាង​ពេញលេញ​ដូចជា​រូបខ្ញុំ​ដែរ​”​។​

​លោក DENIS GIGIL AHNAKOT បាន​បន្តថា​ ខេត្តកោះកុង គឺជា​ខេត្ត​ឋានសួគ៌​នៃ​ធម្មជាតិ និង​មាន​សក្តានុពល​ខ្ពស់​ក្នុងការ​អភិវឌ្ឍ​។​ក្នុង​គម្រោង​“​អនាគត​” របស់លោក​ផ្ទាល់​គឺ​ផ្តោតលើ​ការអភិវឌ្ឍ​យ៉ាង​ពេញទំហឹង​លើ​វិស័យ​ធំ​បី​មាន​វិស័យ​ទេសចរណ៍ ឧស្សាហកម្ម និង​កសិកម្ម​ជាដើម​។ លោក AHNAKOT បាន​គូសបញ្ជាក់ថា​“​អនាគត​”​នឹង​ក្លាយជា​គម្រោង​ទីក្រុង​ទំនើប​វៃឆ្លាត​ដ៏​ធំ​មួយ​ឈានមុខ​គេ​នៅ​អាស៊ី​ដែល​រួមទាំង​តំបន់​ហិរញ្ញវត្ថុ​អន្តរជាតិ តំបន់​ទេសចរណ៍​ផ្តាច់មុខ និង​ប្រណីត តំបន់​ទេសចរណ៍ធម្មជាតិ និង​កសិកម្ម តំបន់កសិកម្ម​ឆ្លាត​វៃ តំបន់​បច្ចេកវិទ្យា ឧស្សាហកម្ម វិទ្យាសាស្ត្រ និង​នវានុវត្តន៍ និង​សាសនា​រួមបញ្ចូល​គ្នា​ទាំង​ប្រាំ​មកពី​ជុំវិញ​ពិភពលោក ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ គ្រប់​ជាន់ថ្នាក់​មកពី​គ្រប់ទិសទី​មក​រស់នៅ និង​លេង​កម្សាន្ត​។​នៅក្នុង​ទីក្រុង​ទាំងមូល​អាច​ទទួល​ប្រជាជន​រស់នៅ​បាន​ចំនួន​ចន្លោះ​ពី ៥​លាន​ទៅ​៦​លាន​នាក់​។

លោក DENIS GIGIL AHNAKOT បាន​ថ្លែង​បន្ថែមថា គម្រោង “​អនាគត​” នឹងចូលរួម​ចំណែក​ដ​ល់​កំណើន​សេដ្ឋកិច្ចជាតិ អូសទាញ​ប្រជា​ពលករ​ខ្មែរ​ឱ្យ​​ត្រលប់មក​ធ្វើការ​និង​រស់នៅ​ប្រទេស​កំណើត​វិញ កែប្រែ​ជីវភាព​ពលរដ្ឋ​នៅក្នុង​ខេត្តកោះកុង​និង​ក្នង​ប្រទេស ឱយមាន​ជីវភាព​ធូ​ធារ បង្កើត​ការងារ​ដល់​ប្រជាជន​ចំនួន ៧០០.០០០​នាក់ បង្កើន​ផលិតកម្ម​ក្នុងស្រុក​និង​ពង្រីក​ទីផ្សារ​ក្នុង​តំបន់ ជាពិសេស​ដោះស្រាយ​បញ្ហា​ចម្បង​នៃ​ការ​គ្មាន​ទីផ្សារ​ជូន​ប្រជាពលរដ្ឋ បន្ទាប់ពី​ប្រជាពលរដ្ឋ​ផលិត​ផលិតផល​បាន​ដោយ​បើកចំហរ​ទទួល​ទិញ​ផលិតផល​ទាំង​អស់ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

លោក AHNAKOT បាន​ប៉ាន់ប្រមាណ​ថា​គម្រោង​ទាំងមូល​នឹងត្រូវ​បញ្ចប់​នៅក្នុង​រយៈពេល​៥​ទៅ​៧​ឆ្នាំ​ខាងមុខ ហើយនឹង​បើកដាក់​ឲ្យ​ដំណើរការ​នៅ​តំបន់​មួយ​ជា​ជំហានៗ​ផងដែរ​។

​ជា​ចុងក្រោយ វិនិយោគិន​រូបនេះ​ក៏បាន​បង្ហាញ​ការគាំទ្រ​ចំពោះ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផងដែរ ដោយ​លោក​បាន​បញ្ជាក់ថា​លោក​ជឿ​លើ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហើយក៏​ជឿជាក់​លើ បេក្ខភាព ឯកឧត្តម ហ៊ុន​ម៉ា​ណែ​ត​ដូចគ្នា ព្រោះតែ​ការដឹកនាំ​ដ៏​ច្បាស់លាស់​របស់​សម្តេច​តេ​ជោ​ទើប​លោក​ហ៊ាន​សម្រេចចិត្ត​វិនិយោគ​លើ​គម្រោង​ដ៏​ធំ​សម្បើម​មួយ​នេះ​។​

​លោក AHNAKOT មាន​ពាក្យ​ចង់​ផ្ងើ​ជូន​ដល់​អ្នក​ខេត្តកោះកុង​ទាំងអស់គ្នា​ថា​៖ “ សូមមេត្តា​កុំ​បារ​ម្មណ៍ កុំ​ភ័យ កុំឱយ​អ្នកណា​កេងចំណេញ​យក​ផលប្រយោជន៍​ពី​នាក់ ហើយ​សូមអ្នក​ទាំងអស់គ្នា​ជួយ​សហការ​ជាមួយ​យើង ដើម្បី​បង្កើត​គម្រោង​នេះ​ឱយ​ជោគជ័យ នោះ​ជីវិត​អ្នក​ទាំងអស់គ្នា​ទទួល​សុភមង្គល​ពេញបរិបូរណ៍ មាន​ជីវភាព​សម្បូរ​សប្បាយរ​ហូត​ដល់​កូនចៅ​ចៅទួត​របស់​អ្នក​ទាំងអស់គ្នា​ទៀត​។ សូមមេត្តា​កុំ​លក់​ដី​ឲ្យ​អ្នក​ដ៏​ទៃ សូម​ទុក​ដី​សហ​ការណ៍​ជាមួយ​ខ្ញុំ ដើម្បី​អនុវត្ត​គំរោង​អនាគត​នេះ​បាន​ជោគជ័យ​ព្រោះ​វា​ជា​ផលប្រយោជន៍​ជាតិ​សម្រាប់​យើងទាំងអស់គ្នា​។ ហើយ​ខ្ញុំ​ជឿជាក់ថា​សម្តេចនាយករ​ដ្ឋ​មន្ត្រី​នឹង​ការពារ​យើងទាំងអស់គ្នា​ជាក់​ជាមិនខាន​។​”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម