ព័ត៌មានជាតិ
មេឃុំទឹកក្រហម ប្រើប្រាស់វិធីសាស្រ្ដ «នាង អ្នក យក្ស» ដើម្បីដោះស្រាយបញ្ហាជាមួយពលរដ្ឋ
មេឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្ដព្រះវិហារ បានអះអាងថា នៅក្នុងការដោះស្រាយបញ្ហា ជាមួយប្រជាពលរដ្ឋនាពេលកន្លងមក ដែលទទួលបានជោគជ័យនោះ គឺលោកប្រើវិធីសាស្រ្ដចំនួន ៣ គឺនាង, អ្នក, និងយក្ស។
លោក វ៉ន សារ៉ុម មេឃុំទឹកក្រហម បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ-សង្កាត់ និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តព្រះវិហារ” នៅព្រឹកថ្ងៃទី ១៥ ខែកុម្ភៈនេះថា លោកប្រើវិធីសាស្រ្ដចំនួន ៣ ដើម្បីដោះស្រាយបញ្ហានានា ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់លោក។ វិធីសាស្រ្ដទាំង ៣នោះ រួមមាន៖ នាង, អ្នក, និងយក្ស។
លោក វ៉ន សារ៉ុម បាននិយាយឲ្យដឹងយ៉ាងដូច្នេះថា «ប៉ុន្តែយុទ្ធសាស្រ្ដរបស់ខ្ញុំ ខ្ញុំប្រើ ៣ ទៅលើប្រជាជនរបស់ខ្ញុំ ដែលទទួលបានជោគជ័យនេះ ទីមួយត្រូវប្រើនាង ទៅសហការជាមួយគាត់ យើងប្រើនាង ដល់ពីរយើងប្រើអ្នក ទៅរកគាត់ដែរ ប៉ុន្តែបើគាត់អត់ស្ដាប់យើង យើងប្រមូលកម្លាំងរបស់យើងមក យើងប្រើយក្ស ម៉េចប្រើយក្ស យកច្បាប់មកអនុវត្ត ថា ទៅកន្លែងនេះៗៗ វាមានហេតុផល ចេះៗៗ ទៅទាក់ទងផ្លូវច្បាប់ ចូលយក្សហើយ»។
មេឃុំទឹកក្រហម ស្រុកជាំក្សាន្ត លោក វ៉ន សារ៉ុម បានបញ្ជាក់ទៀតថា វិធីសាស្រ្ដរបស់លោកទាំង ៣ខាងលើនេះ គឺអនុវត្តទទួលបានជោគជ័យនាពេលកន្លង ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំទឹកក្រហម៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


