Connect with us

ព័ត៌មានជាតិ

ខេត្តកំពតពុំមានករណីឆ្លងរាលដាលជំងឺកូវីដ-១៩ ច្រើននោះទេ ខណៈវិធានការចាក់វ៉ាក់សាំងនៅតែ​បន្ត​

បានផុស

នៅ

បើទោះជា​នៅតាម​តំបន់​ភូមិសាស្ត្រ​ខេត្ត ក្រុង មួយចំនួន​មាន​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩(​អូ​មី​ក្រុង​)​ប៉ុន្តែ​សម្រាប់​ខេត្តកំពត ហាក់​ពុំមាន​ការចម្លង​ធ្ងន់ធ្ងរ​នោះទេ​។ ដោយឡែក​ចំពោះ​ការចាក់​វ៉ាក់សាំង​កូវីដ​-១៩ នៅតែ​បន្តសកម្មភាពគ្រប់​ដូ​ស ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន ក្នុងស្រុក ក្រុង ទាំង​៩ នៃ​ខេត្តកំពត​។ នេះ​ជាការ​លើកឡើង​របស់លោក ញា ប្ន៊ន​ថន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពត នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២២​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ប្រធាន​បានបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ន​ដោយ​ផ្នែក​ផ្តល់​សេវា​សុខាភិបាល​ធ្វើការ​ផ្សព្វផ្សាយ​ដល់​សាធារណជន ពិសេស​ប្រជាពលរដ្ឋ​តាម​សហគមន៍​នានា​ទូទាំង​ខេត្ត ដើម្បីឱ្យ​ពួកគាត់​មក​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជា​បន្តបន្ទាប់ ចាប់ពី​ដូ​ស​ទី​១ រហូតដល់​ដូ​ស​ទី​៤​។​

លោក​បាន​បន្ថែមថា បន្ទាប់ពី​ទទួល​ការចាក់​វ៉ាក់សាំង​បាន​គ្រ​ប់ដូ​ស​នៅ​ទូទាំង​ខេត្តកំពត ធ្វើឱ្យ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ មានការ​ថយចុះ​យ៉ាងគំហុក ហើយ​បើ​គិត​ត្រឹម​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២២ ម្សិលមិញ មាន​ករណី​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ប្រភេទ អូ​មី​ក្រុង ត្រឹមតែ​២១​ករណី ដែល​សុទ្ធសឹង​ជា​កម្រិត​ស្រាលៗ ដោយ​អ្នកជំងឺ​ភាគច្រើន​បានជា​សះស្បើយ​ជា​បន្តបន្ទាប់​។​ លើសពីនេះ មន្ត្រី​ជំនាញ​សុខាភិបាល នៅតែ​បន្ត​ផ្សព្វផ្សាយ​ដល់​សាធារណជន បងប្អូន​ប្រជាពលរដ្ឋ​មក​បន្ត​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ចាប់ពី​ដូ​ស​ទី​១ ដូ​ស​ទី​២ ដូ​ស​ទី​៣ និង​ដូ​ស​ទី​៤ នៅ​គ្រប់​មន្ទីរពេទ្យបង្អែក និង​មណ្ឌល​សុខភាព​នៅ​គ្រប់​បណ្តា​ស្រុក ក្រុង ទូទាំង​ខេត្តកំពត​។​

ទោះជា​បែបណា លោក​ប្រធាននៅតែ​បន្ត​ជំរុញ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវតែ​មានការ​អនាម័យ​ជា​ប្រចាំ គឺ​ហូប​ស្អាត ផឹក​ស្អាត ហើយ​កុំ​ភ្លេច​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល គឺ​៣​កុំ ៣​ការពារ​៕

អត្ថបបទ៖ សេង ណា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម