ព័ត៌មានជាតិ
សេវាសុខាភិបាលឯកជនចង់ផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ១៩ ត្រូវសុំអនុញ្ញាតពីក្រសួងសុខាភិបាល
មូលដ្ឋានសេវាសុខាភិបាលឯកជនដែលមានបំណងផ្តល់សេវាចាក់វាក់សាំងកូវីដ១៩ ជូនដល់ប្រជជនខ្មែរ និងជនបរទេស នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវស្នើសុំលិខិតអញ្ញាតពីក្រសួងសុខាភិបាលជាមុនសិន។

សេចក្តីប្រកាសអន្តរក្រសួងរវាងក្រសួងសិខាភិបាល និងក្រសួងសេដ្ឋកិច្ច ចេញផ្សាយថ្មីៗនេះ បានឱ្យដឹងថា ត្រូវបានអនុញ្ញាតឱ្យក្រសួងសុខាភិបាលប្រមូលចំណូលពីកម្រៃសេវាផ្តល់បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ពីម្ចាស់មូលដ្ឋានសេវាសុខាភិបាលឯកជនរួមមានមន្ទីរពេទ្យ មន្ទីរពហុព្យាបាល សម្រាកព្យាបាល និងសម្ភព ដែលទទួលបានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល លើការផ្តល់សេវាចាក់វាក់សាំងកូវីដវី១៩ នៅកម្ពុជា។

ជាមួយគ្នានេះដែរ ម្ចាស់មូលដ្ឋានសេវាសុខាភិបាលឯកជន ដែលមានបំណងផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ១៩ ជូនជនជាតិខ្មែរ និងជនបរទេស នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវស្នើសុំលិខិតអញ្ញាតពីក្រសួងសុខាភិបាល។ លក្ខខណ្ឌ បែបបទ នីតិវិធី និងលក្ខណៈបច្ចេកទេសវេជ្ជសាស្ត្រ នៃការផ្តល់លិខិតអនុញ្ញាតឱ្យផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ ១៩ ត្រូវ កំណត់ដោយក្រសួងសុខាភិបាល។
ទន្ទឹមនឹនេះម្ចាស់មូលដ្ឋានសេវាសុខាភិបាលឯកជនដែលទទួលបានលិខិតអនុញ្ញាតឱ្យផ្ដល់សេវាចាក់វ៉ាក់សាំងកូវីដ១៩ ពីក្រសួងសុខាភិបាល ត្រូវដាក់ពាក្យស្នើសុំបណ្ណចាក់វាក់សាំងកូវីដ១៩ មកគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។
ចំពោះបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ដែលបោះពុម្ព និងបើកផ្ដល់ដោយក្រសួងសុខាភិបាល មានទម្រង់ឯកលក្ខណភាព ដែលមូលដ្ឋានសេវាសុខាភិបាលឯកជនត្រូវប្រើប្រាស់សម្រាប់ការបំពេញព័ត៌មាន ទិន្នន័យឱ្យបានត្រឹមត្រូវ និងពេញលេញ និងប្រគល់ជួនសាមីអតិថិជន ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ នៅមូលដ្ឋានរបស់ខ្លួន។
បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវបានកំណត់តម្លៃ ៤០០០រៀល ក្នុងមួយបណ្ណ ដែលម្ចាស់មូលដ្ឋានសេវាសុខាភិបាលឯកជន ត្រូវបង់កម្រៃសេវាជូនក្រសួងសុខាភិបាល នៅពេលបានទទួលបណ្ណ។
រីឯប្រាកចំណូលពីកម្រៃសេវាផ្តល់បណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ដែលក្រសួងសុខាភិបាលប្រមូលបាន ត្រូវកត់ត្រាជាសំណូលថវិកាជាតិ៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


