Connect with us

ព័ត៌មានជាតិ

រកឃើញ​វិជ្ជមាន​លើបាតុករ​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ ៩ នាក់

បានផុស

នៅ

បាតុករអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ ចំនួន០៩នាក់ទៀត ត្រូវបានរកឃើញមានវិជ្ជមានមេរោគកូវីដ-១៩ កាលពីរសៀលថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីជូនដំណឹងរបស់ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ កាលពីម្សិលម៉ិញ ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យថា រយៈពេល៣ថ្ងៃនេះ នៅថ្ងៃទី២២-២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានធ្វើតេស្តយក សំណាកដើម្បីស្វែងរកមេរោគកូវីដ-១៩ លើក្រុមបាតុករអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏​សរុបចំនួន ១៥៤នាក់នៅ មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ។

ជាលទ្ធផលគិតត្រឹមម៉ោង១៥និង៣០នាទីនៅរសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ មានចំនួន០៩នាក់ បន្ថែមទៀត ត្រូវបានរកឃើញថាមានផ្ទុកមេរោគកូវីដ-១៩វិជ្ជមាន។

មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញបានបន្ថែមថា ការរកឃើញបាតុករវិជ្ជមានកូវីដ-១៩នេះ បានបញ្ជាក់ថា ពួកគាត់ពុំបាន អនុវត្តវិធីចត្តាឡីស័កបានត្រឹមត្រូវ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ណែនាំក្រុមបាតុករ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលជាអ្នកប៉ះពាល់ ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០៩នាក់ខាងលើ ត្រូវធ្វើចត្តាឡីស័ករយៈពេល០៧ថ្ងៃ ដោយគោរពឱ្យបាន ម៉ឺងម៉ាត់បំផុតតាមវិធានសុខាភិបាល៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម