ព័ត៌មានជាតិ
ព្រំដែនតំបន់សក្តានុពលភ្នំ ១០ កន្លែង ត្រៀមបង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិ
ខេត្តបន្ទាយមានជ័យ៖ មន្ត្រីជំនាញចម្រុះបើកកិច្ចប្រជុំស្តីពី ការផ្ទៀងផ្ទាត់ព្រំដែនតំបន់សក្តានុពលភ្នំចំនួន ១០ កន្លែង ដើម្បីរៀបចំបង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិក្នុងខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំនេះ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ដោយមានការចូលរួម លោក សេង សោត អគ្គនាយករងក្រសួងបរិស្ថាន លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ លោក យឹម លី ប្រធានមន្ទីរបរិស្ថានខេត្ត ប្រធានមន្ទីរ និងមន្ត្រីពាក់ពាន់ជាច្រើននាក់។

លោក អោម ចន្ថា បានមានប្រសាសនាន៍ថា កិច្ចប្រជុំមានបំណងបង្ហាញការពិគ្រោះយោបល់ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលកម្ពុជា ក្នុងការប្រមូលធាតុ និងបង្កើនការចូលរួមថែរក្សាការពារ និងអភិរក្សសម្បត្តិបេតិកភ័ណ្ឌជាតិ នៅក្នុងតំបន់ការពារធម្មជាតិ។
លោក អោម ចន្ថា បានមានប្រសាសន៍បន្តថា ការប្រែប្រួលអាកាសធាតុ និងការបំពុលបរិស្ថាន បានធ្វើឱ្យធនធានធម្មជាតិ និងសម្បត្តិបេតិកភណ្ឌដែលមានតម្លៃប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបាន សឹករេចរឹល និងទទួលរងនូវផលប៉ះពាល់ នាពេលបច្ចុប្បន្នយ៉ាងខ្លាំង ពិសេសមានប្រជាជនមួយចំនួន និងឈ្មួញកាយដីភ្នំលក់យ៉ាងអាណាធិបតេយ្យ ធ្វើឱ្យភ្នំមួយៗក្នុងខេត្តបន្ទាយមានជ័យស្ទើររលាយរាបដល់ដី។ ក្នុងនោះមានសកម្មភាពឈូសឆាយ កាប់ឆ្ការ ដុត និងរុករានដីព្រៃរបស់រដ្ឋ ដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ដើម្បីកាន់កាប់ជាកម្មសិទ្ធិផ្ទាល់ខ្លួន និងដើម្បីលក់ទិញជាដើម។

លោក សេង សោត បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែក បេតិកភណ្ឌធម្មជាតិ បរិស្ថាន និងធនធានធម្មជាតិ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន និងកំពុងចាត់វិធានការជាបន្តបន្ទាប់ លើការការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ និងការរស់នៅដោយចីរភាព ក្នុងការធានានូវការប្រើប្រាស់ និងការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សសម្បត្តិបេតិកភណ្ឌសម្រាប់មនុស្សគ្រប់ជំនាន់ ដោយទាមទារឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធនៃក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន គ្រឹះស្ថានអប់រំ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ដើម្បីបន្តរួមគ្នាជំរុញកម្ពុជាឈានឆ្ពោះទៅកាន់សង្គមមួយ ដែលមានភាពបៃតង ធន់នឹងអាកាសធាតុ សមភាព និងចីរភាព៕
អត្ថបទ៖ វ៉ាន់ ណាង

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


