ព័ត៌មានជាតិ
ការរស់នៅល្អរបស់មនុស្ស មិនអាស្រ័យលើអគារខ្ពស់ៗ អគារល្អៗ នោះទេ គឺការរស់នៅដែលមានបរិយាកាសល្អនិងបរិស្ថានល្អ
ភ្នំពេញ ៖ ការរស់នៅដ៏ល្អរបស់មនុស្សជាតិមិនអាស្រ័យលើ ការរស់នៅលើអគារខ្ពស់ៗ អគារល្អៗ នោះទេ។ គឺការរស់នៅដែលមានបរិយាកាសល្អនិងបរិស្ថានល្អ។
នេះជាការលើកឡើងរបស់លោក នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញតំណាងឲ្យលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងអង្គរសិក្ខាសាលាស្តីពីការសិក្សាការផ្លាស់ប្តូរឆ្ពោះទៅទីក្រុងអេកូឡូស៊ី ឆ្នាំ២០២២ នៃការអនុវត្តគម្រោងលំនៅឋានដែលមានចីរភាព សម្រាប់ប្រជាពលរដ្ឋបង្កើនគុណភាពការរស់នៅនៃប្រជាជនក្នុងទីក្រុង Build4People ក្រោមវត្តមានលោក នួន ផារ័ត្ន និង លោកChristian Berger ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំ ព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី១៤ខែឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ។

លោកនួន ផារ័ត្ន បានមានប្រសាសន៍លើកឡើងថា ឆ្លងតាមសិក្ខាសាលា ពាក់ព័ន្ធនឹងទីក្រុងស្អាត អភិបាលក្រុងសាំងហ្គាពួ ធ្លាប់បានប្រសាសន៍លើកឡើងហើយថា ការរស់នៅដ៏ល្អរបស់មនុស្សជាតិ មិនអាស្រ័យទៅលើការរស់នៅក្នុងអគារដ៏ល្អអគារដ៏ខ្ពស់នោះទេ។ ការរស់នៅដែលល្អគឺជាការរស់នៅក្នុងបរិយាកាសដ៏ល្អមានបរិស្ថានល្អ។
លោកបានជំរុញឲ្យការសិក្សាពីគម្រោងនេះឲ្យបានលឿនដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញពិចារណាក្នុងការអនុម័តក្នុងពេលឆាប់។ ក្នុងអង្គសិក្ខាសាលានេះដែរ ក៏មានការចូលរួមពីម្ចាស់បុរីមួយចំនួនផងដែរ ដែលលោកជំរុញឲ្យម្ចាស់បុរីទាំងអស់ស្វែងយល់ពីទិសដៅអ្វីដែលរាជធានីភ្នំពេញចង់បាន សំខាន់ធ្វើយ៉ាងណាកុំឲ្យដើរឆ្ងាយពីប្លង់គោលរបស់រដ្ឋបាលរាជធានីភ្នំពេញ។
លោកChristian Berger បានមានប្រសាសន៍លើកឡើងថា ការអភិវឌ្ឍន៍ក្រុង ជារឿងសំខាន់ដែលយើងត្រូវរួមគ្នាដើម្បីធ្វើដូចជាទីក្រុងវៃឆ្លាតជាដើម។ ការសិក្សាស្រាវជ្រាវនេះ គឺដើម្បីឱ្យភ្នំពេញកាន់តែមានការអភិវឌ្ឍ។ គំរោងនេះមិនអាចទៅរួចនោះទេបើមិនមានការគាំទ្រពីរដ្ឋបាលរាជធានីភ្នំពេញ។

គំរោងនេះមានគោលបំណងកសាង សម្រួលទំនាក់ទំនងថ្មីៗប្រកបដោយអត្ថន័យ រវាងផ្នែកឥរិយាបថ និងបរិស្ថាន ព្រមទាំងទំនាក់ទំនងរវាងបច្ចេកវិទ្យា និងគោលនយោបាយ។ គោលបំណងនៃគម្រោងនេះ គឺដើម្បីផ្លាស់ប្តូរបន្តិច ម្តងៗពីវប្បធម៌ធ្វើផែនការ ដែលមានការចូលរួមតែពីអ្នកបច្ចេកទេសពីលើមកក្រោមទៅជាដំណើរការ និងវប្បធម៌ពិគ្រោះ យោបល់ជាមួយនឹងប្រជាពលរដ្ឋ។ តាមរយៈការធ្វើបែបនេះគេ អាចកសាងនៅមូលដ្ឋានសម្រាប់ការអភិវឌ្ឍន៍ទីក្រុង បែបចម្រុះ។

គោលបំណងជារួម គឺដើម្បីលើកកម្ពស់ជីវិតនៅក្នុងទីក្រុងតាមរយៈការសាងសង់អាគារប្រកបដោយចីរភាព ការអភិវឌ្ឍសហគមន៍ ប្រកបដោយចីរភាព និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធបៃតង។ លើសពីនេះ ក៏មានការផ្តោតការយកចិត្តទុកដាក់លើការពង្រឹង ភាពធន់ទៅនឹងផលវិបាកបណ្តាល មកពីការប្រែប្រួលអាកាសធាតុផងដែរ។ ដូច្នេះ ការផ្ទេរជាបន្តបន្ទាប់នូវចំណេះដឹងពីអ្នក ជំនាញអន្តរជាតិក្នុងវិស័យវិទ្យាសាស្ត្រ នយោបាយ និងពលរដ្ឋ ក្នុងទីក្រុង និងវិស័យឯកជន ត្រូវបានចាត់ទុកថាមានសារសំខាន់ និងចាំបាច់ ដើម្បីឱ្យទីក្រុងមានការអភិវឌ្ឍដោយចីរភាព។ គម្រោង Build4People ផ្តោតលើការរិះរកដំណោះស្រាយសម្រាប់ការអភិវឌ្ឍទីក្រុងដែលមានលក្ខណៈបរិយាបន្ន និងយកចិត្តទុកដាក់ ចំពោះពលរដ្ឋ៕
ដោយ ៖ ស្រីរ័ត្ន



-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


