ព័ត៌មានជាតិ
មាន ១៥២ បណ្តឹង ក្នុងដំណាក់កាលបិទផ្សាយបញ្ជីបេក្ខជន បោះឆ្នោតឃុំ-សង្កាត់
គណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប) ទទួលបានបណ្តឹងសរុបចំនួន ១៥២ បណ្តឹង នៅក្នុងដំណាក់កាល នៃការបិទផ្សាយបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥។ ក្នុងចំណោមបណ្តឹងទាំងនោះ មាន ១៤៤ បណ្ដឹង ជាករណីប្ដឹងសុំបដិសេធមិនឈរឈ្មោះជាបេក្ខជនឱ្យបក្សនយោបាយ និងប្តឹងសុំឱ្យផ្តន្ទាទោស ២ បណ្ដឹង។
នេះបើយោងតាមរបាយការណ៍សង្ខេប ស្តីពីការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹង ក្នុងដំណាក់កាលចុះបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

តាមសេចក្តីរាយការណ៍ពីគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប) ទាំង ២៥ រាជធានី ខេត្ត ដែលនាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម គ.ជ.ប ទទួលបាន គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បង្ហាញថា ក្នុងចំណោមបណ្តឹង១៥២ បណ្តឹងនេះ មាន ១៤៦ បណ្តឹង ត្រូវបានប្ដឹងទៅ គឃ.សប (ករណីប្ដឹងសុំបដិសេធមិនឈរឈ្មោះជាបេក្ខជន ១៤៤ បណ្ដឹង និងករណីសុំឱ្យ ផ្តន្ទាទោស២ បណ្ដឹង) និង២ បណ្ដឹង ប្តឹងផ្ទាល់ទៅ គធ.ខប (ករណីប្ដឹងសមាសភាព គឃ.សប) ហើយនៅ គ.ជ.ប ទទួលបានពាក្យបណ្តឹងសរុបចំនួន ៥ បណ្ដឹង (ពាក់ព័ន្ធនឹងបញ្ជីបេក្ខជនដំបូង ៤ បណ្តឹង និង១ បណ្តឹង ប្ដឹងបន្តពី គធ.ខប ករណីសុំឱ្យផ្ដន្ទាទោស)។
គួរបញ្ជាក់ថា ដំណើរការការចុះបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ ចាប់ផ្តើមពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២។ បន្ទាប់ពីថ្ងៃបញ្ចប់ការទទួលពាក្យសុំចុះបញ្ជីបេក្ខជន គឃ.សប ត្រូវធ្វើការពិនិត្យលើភាពត្រឹមត្រូវនៃពាក្យសុំចុះបញ្ជីបេក្ខជនទាំងនោះក្នុងរយៈពេលមួយថ្ងៃ។ បន្ទាប់មក គឃ.សប ត្រូវបិទផ្សាយជាសាធារណៈនូវបញ្ជីបេក្ខជន ដែលបានពិនិត្យរួចហើយនោះ នៅទីស្នាក់ការរបស់ខ្លួនក្នុងរយៈពេលយ៉ាងយូរ ៣ថ្ងៃ។
ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ មានសិទ្ធិផ្តល់មតិយោបល់ចំពោះបញ្ជីបេក្ខជននៃគណបក្សនយោបាយ ដែលបានបិទផ្សាយខាងលើមក គឃ.សប ដើម្បីជាព័ត៌មានសម្រាប់ជាមូលដ្ឋានពិចារណាមុនពេលសម្រេចយល់ព្រម ឬបដិសេធការសុំចុះបញ្ជីបេក្ខជន។ គឃ.សប ត្រូវសម្រេចយល់ព្រម ឬបដិសេធលើពាក្យសុំនោះ ក្នុងរយៈពេល៧ថ្ងៃយ៉ាងយូរ បន្ទាប់ពីបានទទួលពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ៕
អត្ថបទ៖ កោះកែវ
-
កីឡា១២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


