ព័ត៌មានជាតិ
គ.ជ.ប នឹងបើកសវនាការដោះស្រាយបណ្ដឹងចំនួន ៥ នៅក្នុងដំណាក់កាលឃោសនាបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣ នឹងបើកសវនាការដោះស្រាយបណ្ដឹងចំនួន ៥ ដែលបានប្ដឹងបន្តមកកាន់ គ.ជ.ប នៅក្នុងដំណាក់កាលឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧។

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៦ ខែកក្កដានេះថា នៅក្នុងដំណើរការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ គ.ជ.ប ទទួលបានពាក្យបណ្ដឹងចំនួន ៣៣។ បណ្ដឹងទាំង ៣៣នេះ ត្រូវបានដោះស្រាយរួចរាល់ នៅថ្នាក់គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត និងនៅគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត។
លោក សោម សូរីដា បន្តថា ក្នុងចំណោមបណ្ដឹងទាំង ៣៣នោះ មានបណ្ដឹងចំនួន ៥ បានប្ដឹងបន្តមកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ បណ្ដឹងទាំង ៥នេះ គឺជាបណ្ដឹងប្ដឹងបន្តពីខេត្តប៉ៃលិនចំនួន ២ ខេត្តកំពង់ចាមចំនួន ១ និងខេត្តត្បូងឃ្មុំចំនួន ២បណ្ដឹង។ បណ្ដឹងទាំង ៥នេះ គ.ជ.ប នឹងបើកសវនាការដោះស្រាយ នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣។
អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងបែបនេះថា «បណ្ដឹងទាំង ៥នេះ គ.ជ.ប នឹងបើកសវនាការដោះស្រាយពាក្យបណ្ដឹងនេះ នៅថ្ងៃស្អែកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣ វេលាម៉ោង ៩ព្រឹក នេះជាបណ្ដឹងសរុបដែលខ្ញុំចង់បញ្ជាក់ នៅក្នុងដំណាក់កាលឃោសនាបោះឆ្នោត»។
សេចក្ដីជូនដំណឹងរបស់ គ.ជ.ប នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៣ បានឲ្យដឹងថា គ.ជ.ប នឹងបើកសវនាការជាសាធារណៈ នាថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣ វេលាម៉ោង ៩ និង០០ព្រឹក នៅទីស្ដីការ គ.ជ.ប ដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿងចំនួន ៥ មានលេខ ០០១ ចុះថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៣ លេខ ០០២ និងលេខ ០០៣ ចុះថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣ លេខ ០០៤ និងលេខ ០០៥ ចុះថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៣។
សមាសភាពក្រុមប្រឹក្សាជំនុំជម្រះមានលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជាប្រធាន, លោក នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ចំនួន ៧ រូបទៀត ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ។ ពាក្យបណ្ដឹងទាំង ៥ ខាងលើនេះ មានកម្មវត្ថុប្ដឹងតវ៉ានឹងសេចក្ដីសម្រេច របស់គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម ខេត្តប៉ៃលិន និងខេត្តត្បូងឃ្មុំ ពាក់ព័ន្ធនឹងសកម្មភាពណែនាំ និងញុះញង់ឲ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឲ្យខូចសន្លឹកឆ្នោត៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


