ព័ត៌មានជាតិ
កម្ពុជានឹងទទួលបានវ៉ាក់សាំង ជិត ៧ លានបន្ថែមទៀត ដើម្បីចាក់ជូនពលរដ្ឋ
លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ចាប់ពីពេលនេះរហូតដល់ចុងខែកញ្ញា ឆ្នាំ ២០២២ ខាងមុខនេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រមាណជិត៧លានដូសជាបន្តបន្ទាប់ទៀត សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ពេលអញ្ជើញទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ AstraZeneca ចំនួន ៥២៣,១០០ ដូសទៀត ដែលជំនួយរបស់រដ្ឋាភិបាលហុងគ្រី កាលពីយប់ថ្ងៃទី១៥មីនា លោកស្រីបានបន្តថា វ៉ាក់សាំងប្រមាណជិត ៧ លានដូស ដែលនឹងមកដល់កម្ពុជាជាបន្តបន្ទាប់ខាងមុខនេះ ក្នុងនោះរួមមានប្រទេសអ៊ីតាលីផ្តល់ប្រមាណជាង ១ លានដូស ប្រទេសឥណ្ឌាផ្តល់ ១០ ម៉ឺនដូស និងមជ្ឈមណ្ឌលកូវ៉ាក់ ដែលសម្របសម្រួលដោយអង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វ ផ្តល់ប្រមាណ ៥ លាន ៥ សែនដូស ដែលធ្វើឱ្យកម្ពុជាទទួលបានវ៉ាក់សាំងទាំងជំនួយ និងការបញ្ជាទិញប្រមាណជាង ៥១ លានដូស។

លោកស្រីបានបន្តទៀតថា បច្ចុប្បន្ននេះកម្ពុជាមិនមានការខ្វះខាតវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋទេ ព្រោះថាយើងមានវ៉ាក់សាំង ៦ លានដូស នៅក្នុងឃ្លាំង និងបានត្រៀមទូត្រជាក់គ្រប់គ្រាន់សម្រាប់ដាក់វ៉ាក់សាំងដែលមានសីតុណ្ហភាព ដក៨០អង្សាសេរួចរាល់ហើយដែរ។


គួរបញ្ជាក់ថា គិតមកដល់ពេលនេះ មានប្រទេសចំនួន ៩ ហើយដែលបានផ្តល់វ៉ាក់សាំងដល់កម្ពុជា ប្រទេសក្នុងនោះរួមមានប្រទេសចិន ជប៉ុន អង់គ្លេស កូរ៉េខាងត្បូង ណៃឌឺឡែន អូស្ត្រាលី ប៉ូឡូញអាមេរិក ហុងគ្រី និងមជ្ឈមណ្ឌលកូវ៉ាក់សម្រួលសម្រួលដោយអង្គការសុខភាពពិភពលោក និងអង្គការយូនីស្វេហ្វ។
សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៧៦៣,៨២៥ នាក់៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


