ព័ត៌មានជាតិ
លោក ចម ប្រសិទ្ធ ៖ ពលរដ្ឋគ្រប់អាយុទូទាំងប្រទេសជាង ៩០ភាគរយ ទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ
លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា ប្រជាពលរដ្ឋកម្ពុជាគ្រប់អាយុ ទូទាំងប្រទេសបានរហូតដល់ជាង ៩០%ហើយ ទទួលបានការចាក់វ៉ាក់សាំង ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលជាហេតុនាំឲ្យអាត្រាឆ្លងមានការថយចុះខ្លាំងសម្រាប់កម្ពុជា។ លោកទេសរដ្ឋមន្ត្រី ថ្លែងបែបនេះខណៈទទួលជួបលោក Rajat Nag អតីតអគ្គនាយក ធនាគារអភិវឌ្ឍអាស៊ី (ADB) នៅទីស្តីការក្រសួង នាថ្ងៃទី ១៧ មីនា ឆ្នាំ ២០២២។
នៅក្នុងជំនួបនោះ ដៃគូសន្ទនាបានរំលឹកពីប្រវត្តិការងារ និងការបំពេញភារកិច្ច ក្នុងកិច្ចសហប្រតិបត្តិការដ៏ប្រសើររវាងកម្ពុជា និងធនាគារអភិវឌ្ឍអាស៊ី (ADB) រហូតដល់ឆ្នាំ ២០១៣ ដែលលោក Rajat Nag ត្រូវបានបញ្ចប់អណត្តិ ជាអគ្គនាយកធនាគារអភិវឌ្ឍអាស៊ី ហើយកិច្ចសហប្រតិបត្តិការដ៏ល្អ ក៏នៅតែបន្តរហូតដល់បច្ចុប្បន្ននេះ។
លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះអាណត្តិរបស់លោក Rajat Nag ជាអគ្គនាយកធនាគារ ADB នាពេលកន្លងមក ដែលបានបំពេញការងារបានយ៉ាងល្អសើរ ដែលបានការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈកម្ចីឥណទានសម្បទាននានា ជាពិសេសកម្មវិធីក្របខណ្ឌមហាអនុតំបន់ទន្លេមេគង្គ (GMS) និងមេគង្គឡានឆាង ជាដើម។ ដោយឡែកលើវិស័យទឹកស្អាត និងអនាម័យខេត្តធនាគារ ADB ក៏បានដើរតួយ៉ាងសំខាន់ផងដែរ។
រហូតមកដល់ពេលនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងអនុវត្ត គម្រោងហិរញ្ញប្បទាន ឥណទានសម្បទានរបស់ធនាគារ ADB ចំនួន ២គម្រោង លើវិស័យទឹកស្អាត រួមមានទី១ ៖ គម្រោងផ្គត់ផ្គង់ទឹកស្អាតលេខ ៣២៣២ ក្នុងគោលដៅដូចជា៖ កែលម្អប្រព័ន្ធទឹកស្អាតតំបន់ទីប្រជុំជន និងពង្រីកបណ្ដាញទឹកស្អាត នៅបណ្ដាអង្គភាពរដ្ឋាករទឹកសាធារណៈជាដើម។ ទី២៖គម្រោងទឹកស្អាត និងអនម័យខេត្តលេខ: ៣៦៣០ ក្នុងគោលដៅអនុវត្តគម្រោងទៅលើ រោងចក្រប្រព្រឹត្តិកម្មសំអាតទឹកថ្មី នៅខេត្តបាត់ដំបង និងខេត្តកំពង់ចាម។
លោក Rajat Nag អតីតអគ្គនាយកធនាគារអភិវឌ្ឍអាស៊ី ADB បានវាយតម្លៃខ្ពស់ចំពោះភាពរីកចំរើនលើគ្រប់វិស័យរបស់កម្ពុជា និងកិច្ចសហប្រតិបត្តិការដ៏ល្អជាដរាបមករវាងកម្ពុជា និងធនាគារអភិវឌ្ឍអាស៊ី ADB។
ជាមួយគ្នានេះលោក Rajat Nag ក៏បានគាំទ្រ និងមើលឃើញពីសារ:សំខាន់ នៃការប្តូឈ្មោះអតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម មកក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានបន្ថែមនូវមុខងារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដ៏មានសារ:សំខាន់នេះ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ហើយក៏សូមគាំទ្រនូវអនុស្សារណ:យោគយល់គ្នា របស់កម្ពុជា ផ្នែកបម្រែបម្រួលឌីជីថលផងដែរ (Digital Transformation)។
នៅចុងក្រោយ លោកអតីតអគ្គនាយកធនាគារអភិវឌ្ឍអាស៊ី បានបង្ហាញនូវជំនឿនៃការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់កម្ពុជា ស្របពេលប្រទេសកំពុងបើកដំណើរការជាប្រក្រតីឡើងវិញ ផ្នែកសេដ្ឋកិច្ច និងសង្គម ហើយសូមកោតសរសើរចំពោះការដឹកនាំរបស់កម្ពុជា ដែលមានសម្តេចតេជោជានាយករដ្ឋមន្ត្រី បានស្រោចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋគ្រប់អាយុ ទូទាំងប្រទេសបានរហូតដល់ជាង ៩០%៕
អត្ថបទ៖ វិមាន



-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


