Connect with us

ព័ត៌មានជាតិ

សម្តេច ស ខេង ប្រាប់ក្រុមការងាររដ្ឋាភិបាលថា ការងារចុះមូលដ្ឋាន មិនមែនដូចទៅជិះសេះមើលផ្កាទេ

បានផុស

នៅ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្តបាត់ដំបង បានប្រាប់ក្រុមការងាររាជរដ្ឋាភិបាលថា ការងារចុះមូលដ្ឋានមិនមែនប្រៀបដូចទៅជិះសេះមើលផ្កានោះទេ ពោល គឺធ្វើយ៉ាងណាត្រូវដឹងសុខទុក្ខប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាវិទ្យាល័យ ស ខេង កន្ទឺ២ និងសមិទ្ធផលនានា ស្ថិតនៅភូមិចំការអូរ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃពុធ ស​ម្តេច ស ខេង បានមានប្រសាសន៍ថា៖ «ក្រុមការងាររាជរដ្ឋាភិបាល មានការងារជំនាញ និងទទួលខុសត្រូវក្នុងវិស័យ ដែលក្រសួងបានបែងចែក និងប្រគល់ជូន ហើយក្រៅពីនោះ គឺផ្សារភ្ជាប់ជាមួយនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយក៏មិនមែនចុះមកដើម្បីប្រៀបដូច ថា ជិះសេះមើលផ្កា ទេ»។

សម្ដេចក្រឡាហោមបានបន្ដថា ក្រុមការងាររាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ ដើម្បីផ្ដួចផ្ដើមគំនិតរិះរកមធ្យោបាយ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗ។  សម្ដេចក្រឡាហោម បានបន្ថែមថា មិនមែនតែស្រុកបាណន់នោះទេ គឺមាននៅស្រុកផ្សេងៗទៀត នៅទូទាំងប្រទេសកម្ពុជា ទោះបីកម្រិតខុសគ្នាក៏ដោយ ប៉ុន្ដែ ក្រុមការងាររាជរដ្ឋាភិបាល មានឆន្ទៈទទួលខុសត្រូវ និងខិតខំប្រឹងប្រែងដូចគ្នា។

សម្ដេចក្រឡាហោម បានបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលតែងតែចាត់ទុកការងារជួយប្រជាពលរដ្ឋ គឺមានតម្លៃខ្ពស់ ហើយចុះជួយប្រជាពលរដ្ឋគ្រប់ដំណាក់កាលដែលប្រជាពលរដ្ឋជួបការលំបាក។ សម្ដេច​ក្រឡាហោម បានលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋទាំងអស់ចេញពីជំងឺកូវីដ១៩ ដោយគ្មានការរើសអើង ប្រកាន់ ឬ បែងចែកនិន្នាការនយោបាយឡើយ៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម