Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តព្រះវិហារ ប្រាប់ឲ្យពលរដ្ឋកំពុងចូលទន្ទ្រានកាន់កាប់ ឬជួលដីលើទីតាំងដីវិនិយោគ ត្រូវបញ្ឈប់ជាបន្ទាន់

បានផុស

នៅ

អាជ្ញាធរខេត្តព្រះវិហារ បានប្រាប់ឲ្យប្រជាពលរដ្ឋទាំងអស់ ដែលកំពុងចូលទន្ទ្រានកាន់កាប់ឬជួលដីលើទីតាំងដីវិនិយោគ ពីជនខិលខូច ត្រូវចាកចេញ និងបញ្ឈប់សកម្មភាពនោះជាបន្ទាន់ និងត្រូវរាយការណ៍ពីមេខ្យល់ខិលខូចមករដ្ឋបាលខេត្ត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានឲ្យដឹងនៅក្នុងសេចក្តីជូនដំណឹងមួយ ដែលទើបទទួលបាននៅថ្ងៃនេះថា រាជរដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ច សម្រាប់វិនិយោគលើដំណាំអំពៅជូនក្រុមហ៊ុនចំនួន ៥។ ក្នុងនោះ រួមមានក្រុមហ៊ុនរួយហ្វេង ,ឡាន ហ្វេង , ហេងរួយ , ហេង យូ និង ហេង ណុង (ខេមបូឌា) អ៊ុនធើណេសិនណល ខមភេសិនលីមីធីត ស្ថិតនៅក្នុងភូសាស្ត្រស្រុកឆែប ស្រុកត្បែងមានជ័យ និងស្រុកជ័យសែន ខេត្តព្រះវិហារ។

លោកអភិបាលខេត្ត បានបន្តថា កន្លងមកក្រុមហ៊ុន បានដំណើរការយ៉ាងរលូនរហូតដល់ឆ្នាំ ២០១៩។ ប៉ុន្តែដោយសារបញ្ហាជំងឺកូវីដ-១៩ ក្រុមហ៊ុនបានផ្អាកសកម្មភាពវិនិយោគជាបណ្តោះអាសន្ន ក៏មានប្រជាពលរដ្ឋចូលមកទន្ទ្រានកាន់កាប់យ៉ាងអាណាធិបតេយ្យ លើទីតាំងដីវិនិយោគ ដែលក្រុមហ៊ុនធ្លាប់បានដាំដុះកន្លងមក ។

លោកអភិបាលខេត្ត បានបន្តទៀតថា ដូច្នេះដើម្បីធានាបាននូវការគ្រប់គ្រងដីរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងនិរន្តភាព រដ្ឋបាលខេត្តសូមដាក់ចេញនូវវិធានការចំនួន ៣ក្នុងនោះ១-ប្រជាពលរដ្ឋ ឬបុគ្គលរូបណា ដែលកំពុងចូលមកទន្ទ្រាន កាន់កាប់លើទីតាំងដីវិនិយោគ ត្រូវចាកចេញ និង បញ្ឈប់​សកម្មភាពជាបន្ទាន់។

 ២-ចំពោះប្រជាពលរដ្ឋ ឬបុគ្គលណា ដែលនៅតែបន្តល្មើសចូលមកទន្ទ្រានកាន់កាប់ លើទីតាំងដីវិនិយោគបន្តទៀត រដ្ឋបាលខេត្ត និងចាត់ការតាមនីតិវិធីច្បាប់ និង ៣-ប្រជាពលរដ្ឋឬបុគ្គលណាមួយដែលត្រូវបានជនខិលខូចបោកប្រាស់ថា ជួលដីឲ្យស្ថិតនៅលើទីតាំងវិនិយោគ ទាំង ៥ក្រុមហ៊ុននេះ សូមផ្ដល់ដំណឹងមកអាជ្ញាធរមានសមត្ថកិច្ច ឬត្រូវដាក់ពាក្យបណ្តឹង ទៅអាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់ ដើម្បីចៀសវាងការខាតប្រយោជន៍។

លោកអភិបាលខេត្ត បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានការពាក់ព័ន្ធ និងទីតាំងដីវិយោគនេះ សូមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម