Connect with us

ព័ត៌មានជាតិ

ទឹក​ទន្លេ​បាសាក់​ប្រែប្រួល​ឡើង​ថ្លា​ឡើង​វិញ ពលរដ្ឋ​សប្បាយ​ចិត្ត​នាំ​គ្នា​ដង​យក​ទៅប្រើប្រាស់​

បានផុស

នៅ

ភ្នំពេញ៖ អ្នករស់នៅមាត់ច្រាំងទន្លេបាសាក់ត្រើយខាងកើតទន្លេបានប្រាប់កម្ពុជាថ្មីនៅព្រឹក​នេះថា ក្នុងអំឡុងមួយសប្តាហ៍ដើមខែមេសានេះ ទឹកទន្លេបាសាក់បានស្រស់ថ្លាឡើងវិញ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋចុះដង​យក​មកមុជក៏ដូចជា​យក​មក​បោក​សម្លៀកបំពាក់បានល្អប្រសើរដោយមិនខ្លាចប្រលាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋ​ឈ្មោះកែវ សុធី រស់នៅភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញបានឲ្យដឹងថា នៅដើមខែមេសានេះបងប្អូនប្រជាពលរដ្ឋរស់នៅតាមដងទន្លេបាសាក់ បាននាំគ្នាដងទឹកទន្លេមកប្រើប្រាស់ដូចរាល់ដងខុសប្លែកពីពាក់កណ្តាលខែមិនាកន្លងទៅទឹកទន្លេល្អក់ រហូតពណ៌​លឿងដែលមិនអាចដងយកមកប្រើប្រាស់បានដោយខ្លាចប្រលាក់សម្លៀកបំពាក់ពេលដងយកមកបោកគក់។

ប្រជាពលរដ្ឋ​មួយ​រូប​ទៀត​ឈ្មោះ មាន ធិតា រស់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅ​ សម្តែង​អារម្ណ៍​សប្បាយចិត្តពេលឃើញទឹកទន្លេល្អស្អាតឡើងវិញ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋដាក់ម៉ូទ័រយកមកប្រើប្រាស់បានមិនដូចកន្លះខែមុនទឹកទន្លេក្លាយជាពណ៌​ភក់ល្បាប់ ពិបាកបូមយកមកប្រើ។

តាម​ពលរដ្ឋ​ដាក់​ការ​សង្ស័យ​កន្លង​មក​ថា ទឹកទន្លេ​ឡើង​ល្អក់ ដោយសារមានសាឡង់បូមខ្សាច់មកដាក់បូមបង្កឲ្យភក់ល្បាប់ ចេញពីបាតទន្លេមក។ តែទោះជាយ៉ាងណាក៏ពុំមានអ្នកជំនាញបានផ្តល់ពត័មាននេះបានទេ។

លោក លី ហួត ក្រុមប្រឹក្សាសង្កាត់ច្បារអំពៅទី១បានប្រាប់កម្ពុជាថ្មីថា កន្លះខែមុនទឹកទន្លេបាសាក់ពិតជាល្អក់មែន ដោយពុំដឹងពីមូលហេតុអ្វីឲ្យច្បាស់លាស់នោះទេ។ប៉ុន្តែពេលនេះទឹកបានស្រស់ថ្លាឡើងវិញមិនចាញ់ទឹកម៉ាសុីនឡើយ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម