ព័ត៌មានជាតិ
អាជ្ញាធរមីនកម្ពុជា រួមនឹងរដ្ឋបាលស្រុកបន្ទាយស្រីចុះបោសសំអាតមីន តាមការស្នើរបស់ពលរដ្ឋ
អាជ្ញាធរស្រុកបន្ទាយស្រី បានឲ្យដឹងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះថា ផ្ទៃដីចំនួន៥១ហិកតា នៅភូមិទួលគ្រួស ឃុំឃុនរាម ត្រូវបានរៀបចំបើកការដ្ឋានបោសសម្អាតគ្រាប់មីន តាមសំណើររបស់បងប្អូនប្រជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយក្រុមការងារផែនការសកម្មភាពមីនខេត្តសៀមរាប(MAPU) និងស្ថិតក្រោមកិច្ចសហការគាំទ្រពីសំណាក់អាជ្ញាធរមីនកម្ពុជា(CMAA) អង្គការដោះមីនកម្ពុជា និងរដ្ឋបាលស្រុកបន្ទាយស្រី។

តំបន់ដែលរងហានិភ័យពីគ្រាប់មីន ឬគ្រាប់មិនទាន់ផ្ទុះ តែងបង្កឱ្យមានភាពមន្ទិលសង្ស័យ និងការភ័យខ្លាច ព្រមទាំងបានជះឥទ្ធិពលយ៉ាងខ្លាំង ទៅលើជីវភាពប្រចាំថ្ងៃ និងការប្រើប្រាស់ដីធ្លីឱ្យអស់លទ្ធភាពរបស់អ្នកភូមិ ហើយក៏ជាឧបសគ្គធំដល់ការអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ។ សង្ឃឹមថា នៅពេលដែលគម្រោងនេះត្រូវបានបញ្ចប់ យើងនឹងអាចផ្លាស់ប្តូរមុខមាត់ថ្មីតំបន់អតីតសមរភូមិក្តៅទាំងនេះ ប្រែក្លាយទៅជាតំបន់លំនៅឋាន កសិកម្ម និងទេសចរណ៍ប្រកបដោយសក្តានុពលវិញម្តង និងអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋ អាចប្រើប្រាស់ដីស្រែចម្ការរបស់ពួកគាត់ប្រកបដោយភាពជឿជាក់ និងមានទំនុកចិត្ត ដូចតំបន់ដទៃទៀតនៅក្នុងស្រុកបន្ទាយស្រីដែរ៕
អត្ថបទ ៖ កុសល









-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


