ព័ត៌មានជាតិ
ភ្ញៀវទេសចរជិត ២៤ លាននាក់ ដើរលេងកម្សាន្តក្នុងឱកាសចូលឆ្នាំខ្មែរ ៣ ថ្ងៃ រាជធានី-ខេត្ត ៥ ច្រើនជាងគេ
កម្ពុជាទទួលបានភ្ញៀវទេសចរជិត ២៤ លាននាក់ (២៣ ៩៩៧ ៤៤១) នៅក្នុងរយៈពេល ៣ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចាប់ពីថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ ២០២៥ កើនឡើង ៩,៩% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ២៣ ៨៦២ ៣៥១ នាក់ និងអន្តរជាតិប្រមាណ ១១៥ ០៩០ នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ចេញផ្សាយនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥។

រាជធានី-ខេត្តចំនួន ៥ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ គឺរាជធានីភ្នំពេញ ខេត្តសៀមរាប កំពង់ចាម ព្រៃវែង និងខេត្តបាត់ដំបង។
យោងតាមបាយការណ៍ រាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរច្រើនជាងគេ ក្នុងឱកាសបុណ្យចូលឆ្នាំដោយមានអ្នកចូលរួមលេងកម្សាន្តចំនួន ២ ៨៦៣ ៩២២ នាក់ ក្នុងនោះមានទេសចរជាតិ ២ ៨៣៦ ១៩៩ នាក់ និងទេសចរបរទេស ២៧ ៧២៣ នាក់។
ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរចំនួន ២ ៧៥២ ៨១៨ នាក់ ក្នុងនោះទេសចរជាតិចំនួន ២ ៧៤០ ០០០ នាក់ និងទេសចរបរទេស ១២ ៨១៨ នាក់។ ខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរជាង ២ ៧៤៨ ២២៨ នាក់ ក្នុងនោះទេសចរជាតិប្រមាណ ២ ៧៤៧ ៨៧៥ នាក់ និងទេសចរបរទេស ៣៥៣ នាក់។

ខេត្តព្រៃវែងទទួលបានភ្ញៀវទេសចរ ២ ៣៩៤ ៣៤៣ នាក់ ក្នុងនោះទេសចរជាតិចំនួន ២ ៣៩៤ ៣២១ និងទេសចរបរទេសចំនួន ២២ នាក់។
ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរ ១ ៧៤១ ៧៩៥ នាក់ ក្នុងនោះទេសចរជាតិចំនួន ១ ៧៣៨ ៩០៦ នាក់ និងទេសចរបរទេសចំនួន ២ ៨៨៩ នាក់៕
របាយការណ៍ស្ថិតិទេសចរណ៍ខាងក្រោម៖

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


