Connect with us

ព័ត៌មានជាតិ

មន្ត្រី​នគរបាល​ម្នាក់ រង​របួស​ធ្ងន់ ខណៈ​រថយន្ត​ ខ​.​ម ​បើក​បុក​ នៅស្រុក​កូន​មុំ

បានផុស

នៅ

​មន្ត្រី​នគរបាល​ការពារ​គោល​ដៅ​សណ្ដាប់ធ្នាប់​ម្នាក់​ បាន​រង​របួសធ្ងន់ ខណៈ​ឈរ​បញ្ជា​យានយន្ត​គ្រប់​ប្រភេទ​ឲ្យ​ឈប់ ​ដើម្បី​ត្រួតពិនិត្យ​សណ្ដាប់ធ្នាប់ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨ ត្រង់​ចំណុច​ហួស​ផ្លូវ​កែង​ប្រមាណ​ជាង​៣០០​ម៉ែត្រ​ ស្ថិតនៅ​ក្នុង​ភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្ត​រតនគិរី ស្រាប់តែ​ឃាត់​ប៉ះចំ​រថយន្ត​ពាក់​ស្លាក់​លេខ ខ​.​ម (​ខេមរភូមិន្ទ​)​មិនបាន​គោរព​ច្បាប់​ចរាចរណ៍​នោះ​ឡើយ គឺ​បើក​សំដៅ​បុក​យ៉ាង​ពេញទំហឹង​តែ​ម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ករណីគ្រោះ​ថ្នាក់​ចរាចរណ៍ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៥​និង​១០​នាទី​ព្រលឹម ថ្ងៃ​ទី​១៦ ខែ​ធ្នូ​ឆ្នាំ​២០២០​នេះ​។ តាម​ប្រភព​ពី​សមត្ថកិច្ច​ប្រចាំ​គោលដៅ​ នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា គេ​ឃើញ​រថយន្ត​ម៉ាក Masada ពណ៌​ត្រេ​អ៊ី ១​គ្រឿង​ពាក់​ស្លាក​លេខ ខ​.​ម 02. 2-1215 មិន​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ ​ក្នុង​ទិស​ដៅ​ពី​កើ​តទៅ​លិច (​ពី​រតនគិរី​ទៅ​ស្ទឹងត្រែង​)​ខណៈ​មកដល់​គោលដៅ​ប្រចាំការ​របស់​នគរបាល​ការពារ​សណ្ដាប់ធ្នាប់​ខាងលើ អ្នកបើកបរ​មិនបាន​គោរព​តាម​បទបញ្ជា​របស់​សមត្ថកិច្ច​ត្រួតពិនិត្យ​ក្នុង​គោលដៅ​នោះ​ឡើយ គឺ​បំពាន​ច្បាប់​ចរាចរណ៍​បំបោល​បុក​តែ​ម្តង កៀរ​មន្ត្រី​នគរបាល​ម្នាក់​ឲ្យ​រង​របួស​យ៉ាង​ដំណំ​។​

​ប្រភព​ដដែល​បន្តថា មន្ត្រី​នគរបាល​ដែល​រង​របួស​នោះ​មាន ឈ្មោះ ព្រំ ច​ន្ធី ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នគរបាល​ការពារ​សណ្តាប់ធ្នាប់ បាន​រង​របួស​ត្រង់​ក្បាល និង​ចង្កេះ​ធ្ងន់ធ្ងរ ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យបង្អែក​ខេត្ត ដើម្បី​សង្គ្រោះ​បន្ទាន់​។ ចំណែក​រថយន្ត​បង្ក ក្រោយពី​កើតហេតុ​បាន​បន្ថែម​ល្បឿន​បើក​ទៅ​ប្លុង​ចោល​ដល់​ភូមិ​ស្រែ​ប​វឹក​ស ស្ថិតនៅ​ក្នុង​ភូមិ​ស្រែ​អង្ក្រង ឃុំ​ត្រពាំង​ក្រហម ម្ចាស់​រថយន្ត​ដក​សោ​រត់​គេច​ខ្លួន​បាត់ស្រមោល​។ កម្លាំង​នគរបាល​អធិការ​និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កូន​មុំ បាន​ដេញ​តាម​និង​ស្ទូច​យក​រថយន្ត​បង្ក​នោះ ​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កូន​មុំ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​បន្ត​៕

អត្ថបទ៖ អ៊ុច សា​វុ​ទ្ធ

សូមចុចអាន​៖ ​ខ្ទេច​ទាំង​បារ៉ាស់ ខ្ទេច​ទាំង​ប៉ុស្តិ៍​យាម ក្រោយ​រថយន្ត​ព្យាយាម​បើក​សម្រុក​ឆ្លង​ស្ពាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម