ចរាចរណ៍
នគរបាលរាជធានី បញ្ជូនខ្លួនអ្នកបើករថយន្ដបង្កគ្រោះថ្នាក់នៅខណ្ឌឬស្សីកែវទៅតុលាការនៅហើយរសៀលនេះ
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ កម្ពុជាថ្មី នៅរសៀលថ្ងៃទី២២មករានេះថា កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនអ្នកបើករថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមានអ្នកស្លាប់៤នាក់ នៅខណ្ឌឬស្សីកែវ ទៅតុលាការហើយនៅរសៀលថ្ងៃទី២២មករា នេះ។

គួររំលឹកថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ៧យប់ មានករណីគ្រោះថ្នាក់ចរាចរណ៍បុករះមួយបានកើតឡើងនៅចំណុចក្រោមស្ពានអាកាសឫស្សីកែវ ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បណ្ដាលឱ្យមានមនុស្សប្រុសស្រី៤នាក់បាត់បង់ជីវិត និងរងរបួសធ្ងន់ស្រាលចំនួន៤នាក់។

រថយន្តបង្កម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AZ-៥៩៥៤ បើកបរដោយឈ្មោះ នាង សំអូន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរមន្ត្រីក្រសួងហិរញ្ញវត្ថុ មានទីលំនៅផ្ទះលេខ៤០A ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បើកបរក្នុងកម្រិតជាតិអាកុល ០.៥៤។

ប្រភពព័ត៌មានបានឱ្យដឹងបន្តថា នៅមុនពេលកើតហេតុនៅចំណុចទីតាំងខាងលើកំពុងមានការមមាញឹកចរាចរណ៍ ខណៈរថយន្ដនឹងម៉ូតូជាច្រើនគ្រឿងឈប់រង់ចាំស្ដុប ភ្លាមៗស្រាប់តែមានរថយន្តម៉ាក Ford Ranger មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AZ-5854 ធ្វើដំណើរចុះពីស្ពានឬស្សីកែវ ក្នុងទិសដៅពីកើតមកលិច ដោយល្បឿនយ៉ាងលឿនមក បុករះម៉ូតូ និង រថយន្ដពេញទំហឹងជាច្រើនគ្រឿង បណ្ដាលឱ្យមានមនុស្សដេកដួលរដូករណែលពេញផ្លូវ ខ្លះកៀបជាប់ក្រោមរថយន្ដ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនម្ចាស់រថយន្តបង្ក និងធ្វើការវាស់វែងតាមជំនាញ នាំយកវត្ថុតាងមករក្សាទុក រីឯសព ត្រូវបានសមត្ថកិច្ចទាក់ទងទៅគ្រួសារ ដើម្បីមកយកធ្វើបុណ្យតាមប្រពៃណី៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


