ចរាចរណ៍
ករណីបុករះស្លាប់៤នាក់នៅស្ពានអាកាសឫស្សីកែវ មានម្នាក់ជានិស្សិតពូកែជំនាញស្ថាបត្យកម្ម និងនគរូបនីយវិទ្យា
នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ៧យប់នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍បុករះមួយបានកើតឡើងនៅចំណុច ក្រោមស្ពានអាកាសឫស្សីកែវ ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បណ្ដាលឱ្យមានមនុស្សប្រុសស្រី៤នាក់បាត់បង់ជីវិត និង រងរបួសធ្ងន់ស្រាលចំនួន៤នាក់។

បើតាមប្រភពព័ត៌មានបានឱ្យថា ក្នុងហេតុការណ៍បុករះនេះ មានម្នាក់ឈ្មោះ ង៉ែត ស្រីម៉ៅ ភេទស្រី អាយុ២២ឆ្នាំ ជានិស្សិតពូកែជំនាញស្ថាបត្យកម្ម និងនគរូបនីយវិទ្យា ឆ្នាំទី៣ បើកបរម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់ ១J-៣៨២១ មានទីលំនៅខេត្តពោធិ៍សាត់ (ស្លាប់នៅកន្លែងកើតហេតុ)។ ទី២ម៉ូតូម៉ាក Honda Click ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង ១AP-៧៤៧១ បើកបរដោយឈ្មោះ (មិនស្គាល់អត្តសញ្ញាណ ស្រី ២នាក់) រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ទី៣ម៉ូតូម៉ាក Honda Beat ពណ៌ស-ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ ១KG-៧៥៤៨ បើកបរដោយឈ្មោះ ហ៊ន ឧស្សាហ៍ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ) រងរបួសស្រ្តីពីរនាក់សំរាកព្យាបាលពេទ្យកាលម៉ែត្រ និងទី៤ម៉ូតូម៉ាក Honda Scoopy ពណ៌ស ពាក់ផ្លាកលេខ បើកបរដោយ ឈ្មោះ តុល បញ្ញា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកលក់គ្រឿងសំណង់ និងឈ្មោះ ពេជ សុផាឡែន ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស ភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ស្លាប់ទាំង ២នាក់ នៅកន្លែងកើតហេតុ)។ ចំណែករថយន្ដរងគ្រោះ២គ្រឿង ទី១ម៉ាកតូយ៉ូតាព្រូស ពណ៌សពាក់ស្លាកលេខភ្នំពេញ 2BB-4208 រងការខូចខាតផ្នែងក្រោយ នឹងហោះឡើងលើសួនខាងស្ដាំដៃ និងទី២ម៉ាកលុចស៊ីស NX200t ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2BT-3779 រងការខូចខាតផ្នែកខាងក្រោយ ដោយកៀបជាប់ជាមួយរថយន្ដបង្ក។ ចំពោះជនរងគ្រោះត្រូវបានរថយន្ដសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗ ឯមន្ទីរពេទ្យកាល់ម៉ែត។

ប្រភពព័ត៌មានបានឱ្យដឹងបន្តថា នៅមុនពេលកើតហេតុនៅចំណុចទីតាំងខាងលើកំពុងមានការមមាញឹកចរាចរណ៍ ខណៈរថយន្ដនឹងម៉ូតូជាច្រើនគ្រឿងឈប់រង់ចាំស្ដុប ភ្លាមៗស្រាប់តែមានរថយន្តម៉ាក Ford Ranger មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AZ-5854 ធ្វើដំណើរចុះពីស្ពានឬស្សីកែវ ក្នុងទិសដៅពីកើតមកលិច ដោយល្បឿនយ៉ាងលឿនមក បុករះម៉ូតូ និង រថយន្ដពេញទំហឹងជាច្រើនគ្រឿង បណ្ដាលឱ្យមានមនុស្សដេកដួលរដូករណែលពេញផ្លូវ ខ្លះកៀបជាប់ក្រោមរថយន្ដ។
រថយន្តបង្កម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AZ-៥៩៥៤ បើកបរដោយឈ្មោះ នាង សំអូន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរមន្ត្រីក្រសួងហិរញ្ញវត្ថុ មានទីលំនៅផ្ទះលេខ៤០A ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បើកបរក្នុងកម្រិតជាតិអាកុល ០.៥៤។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនម្ចាស់រថយន្តបង្ក និងធ្វើការវាស់វែងតាមជំនាញ នាំយកវត្ថុតាងមករក្សាទុក រីឯសព ត្រូវបានសមត្ថកិច្ចទាក់ទងទៅគ្រួសារ ដើម្បីមកយកធ្វើបុណ្យតាមប្រពៃណី៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


