ព័ត៌មានជាតិ
ក្រសួងការពារជាតិ៖ ជនស៊ីវិល និងជនបរទេស គ្មានសិទ្ធិប្រើប្រាស់ផ្លាកលេខ «ខ.ម»ឡើយ
តាមសេចក្ដីជូនដំណឹងចុះថ្ងៃទី២៨ ខែកុម្ភៈ ក្រសួងការពារជាតិបានបញ្ជាក់ថា រាល់ជនស៊ីវិល និងជនបរទេសទាំងអស់ គឺគ្មានសិទ្ធិក្នុងការប្រើប្រាស់ផ្លាកលេខ «ខ.ម» ឡើយ។ ក្រសួងការពារជាតិចេញមកបញ្ជាក់បែបនេះ ក្រោយពេលកម្ពុជាបានកើតមាន បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ហើយបុគ្គលអ្នកប្រើប្រាស់រថយន្តពាក់ផ្លាកលេខ «ខ.ម» មួយចំនួនមានភាពក្រអឺតក្រទម អត្តចរិតមិនសមជាមន្ត្រីយោធា និងមានករណីជនបរទេសបើកបររថយន្តដែលពាក់ផ្លាកលេខ «ខ.ម» បង្កគ្រោះថ្នាក់ចរាចរណ៍។

តាមអនុក្រឹត្យ លេខ៧៧ អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៨ បុគ្គលដែលអាចប្រើប្រាស់យានយន្តពាក់ផ្លាក លេខចរាចរខេមរភូមិន្ទបាន លុះត្រាតែបុគ្គលនោះជានាយទាហានដែលមានសិទ្ធិពេញលេញ។ ក្រសួងការពារជាតិបានបន្ថែមថា រាល់ការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទ ត្រូវស្របតាមការកំណត់របស់ក្រសួងការពារជាតិ ចំពោះក្រុមហ៊ុនសហការវិនិយោគវិស័យការពារជាតិនានាក៏ត្រូវបានអនុវត្តដូចគ្នា ។
ក្រសួងការពាជាតិបានព្រមានថា ក្នុងករណីដែលអនុវត្តការប្រើប្រាស់ណាមួយខុសពីច្បាប់កំណត់ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ នឹងចាត់វិធានការច្បាប់ជាធរមាន។

ជាការកត់សម្គាល់ជារឿយៗ គេសង្កេតឃើញថាមានជនបរទេសដែលប្រើប្រាស់រថយន្តពាក់ផ្លាកលេខ «ខ.ម» តែងតែបង្កគ្រោះថ្នាក់ចរាចរណ៍នៅលើទឹកដីកម្ពុជា ជាក់ស្ដែងគឺកាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ២១ ស្ថិតនៅក្នុងភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ គឺមានករណីជនជាតិវៀតណាមបើករថយន្តពាក់ផ្លាកលេខ«ខ.ម» បានបើកទៅបុករ៉ឺម៉កម៉ូតូ ដឹកកម្មករ ផាស់អាប់ និងម៉ូតូ ដែលបណ្តាលឲ្យមនុស្សចំនួន៣១នាក់រងរបួសធ្ងន់ស្រាល និងកាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៤ ក៏មាននូវករណីដូចគ្នានេះ បង្កឡើងដោយបុរសជនជាតិចិនបើករថយន្ត ឡិចស៊ីសពណ៌ខ្មៅ ពាក់ស្លាកលេខខេមរភូមិន្ទ 2-4572 បានបើកគេចពីនគរបាលចរាចរណ៍ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


