Connect with us

ព័ត៌មានជាតិ

កម្ពុជា និងអង្គការ IOM ​ប្តេជ្ញារួមគ្នាផ្តល់កិច្ចគាំពារដល់ពលករទេសន្តរប្រវេសន៍ធ្វើការ​នៅក្រៅ​ប្រទេស

បានផុស

នៅ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ(IOM)បាន​ប្តេជ្ញា​រួម​គ្នាបន្តកិច្ចសហប្រតិបត្តិការក្នុងការជួយគាំទ្រនិងផ្តល់កិច្ចគាំពារដល់ពលករ​ទេសន្តរប្រវេសន៍​កម្ពុជានៅក្រៅប្រទេស។

ការប្តេជ្ញានេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងលោកស្រី Nenette Motus​នាយក​អង្គការ​ទេសន្តរ​ប្រវេសន៍អន្តរជាតិ (IOM) ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកនិងលោកស្រី ​KRISTIN PARCO ប្រធានបេសកកម្មអង្គការ IOMប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារដើម្បីសុំការឯកភាពគាំទ្រពីលើការអនុវត្ត គម្រោងPROMISE ក្នុងជំហានទី២បន្តទៀត ចាប់ពីខែកញ្ញា ឆ្នាំ២០២១ ដល់ ខែសីហា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត អ៊ិត សំហេង បានវាយតម្លៃខ្ពស់ ចំពោះអង្គការ IOM​ដែលបានដើរតួនាទី​យ៉ាង​សំខាន់ លើការផ្សព្វផ្សាយបញ្ហាទេសន្តរប្រវេសន៍ប្រកបដោយស្ថិរភាព ជាដៃគូមិនអាចខ្វះ​បាន​នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងកម្ពុជា។​ ជាពិសេស ស្ថិតក្នុងដំណាក់កាលកូវីដ-១៩ ដែលពលករមិនអាចធ្វើការឆ្លងកាត់បានត្រូវជាប់​គាំងនៅតាមបណ្តាប្រទេសនីមួយៗ ត្រូវបាន អង្គការ IOMបានធ្វើការដោះស្រាយបញ្ហានេះ ប្រកបដោយប្រសិទ្ធភាព។

ក្នុងឱកាសនោះ លោកស្រី Nenette Motus បានគូសបញ្ជាក់ពី គម្រោងPROMISE ដែលជាកម្មវិធី​ថ្នាក់តំបន់អនុវត្តក្រោមការដឹកនាំរបស់អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM)ដោយ​ទទួល​បានការគាំទ្រពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC)។ គម្រោងនេះមានរយៈពេល ៨ឆ្នាំចែកជាពីរដំណាក់កាលដំណាក់កាលទី១ ៖ ចាប់ពីខែកញ្ញា ឆ្នាំ២០១៧ ដល់ខែសីហា ឆ្នាំ២០២១, ដំណាក់កាលទី២ ៖ ចាប់ពីខែកញ្ញា ឆ្នាំ២០២១ ដល់ខែសីហា ឆ្នាំ២០២៥នៅចន្លោះឆ្នាំ ១៩៩៨-២០០២ លោកស្រីធ្លាប់ជាប្រធានអង្គការIOM ប្រចាំ​ប្រទេសកម្ពុជាហើយលោកស្រីពិតជាមានក្តីរីករាយជាខ្លាំងដែលបានបំពេញទស្សនកិច្ចនៅកម្ពុជាសារជាថ្មី។

លោកស្រី Nenette Motusបានមើលឃើញថា កម្ពុជាមានការរីកចម្រើនប្លែកពីមុនច្រើនជាពិសេស​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ក៏ឃើញថាមានវឌ្ឍនភាពច្រើនផង​ដែរ​ ខណៈកម្ពុជា​ត្រូវធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំអាស៊ានសម្រាប់ឆ្នាំនេះ អង្គការ IOM ចង់ផ្តល់ការគាំទ្រលើបញ្ហាបច្ចេកទេស និងឯកសារមួយចំនួន ក្នុងករណីមានរបៀបវារៈ ពាក់ព័ន្ធទៅនឹងកិច្ចប្រជុំស្តីពីពលករ​ទេសន្តរប្រវេសន៍នេះនិងផ្តល់ជំនួយបច្ចេកទេសលើគោលនយោបាយទេសរន្តប្រវេសន៍នៅកម្ពុជាផងដែរ។

ឆ្លើយតបនឹងការជួយរបស់ IOM លោករដ្ឋមន្ត្រី បានបញ្ជាក់ថា​«ចំពោះកិច្ចប្រជុំអាស៊ានដែល​កម្ពុជា​ត្រូវ​ធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំនេះពិតជាមិនអាចរំលងពីប្រធានបទ ព័ន្ធពាក់ទៅនឹងពលករ​ទេសន្តរប្រវេសន៍នេះឡើយដូច្នេះ បានខាងអង្គការ​IOM ផ្តល់ការគាំទ្រជួយលើបញ្ហាបច្ចេកទេស និងឯកសារផងដែរនោះ វាផ្តល់នូវធាតុចូលកាន់តែច្រើនបន្ថែមទៀតសម្រាប់ធ្វើការដោះ​ស្រាយ​នូវចំណុចប្រឈមមួយចំនួនដែលត្រូវធ្វើការរួមគ្នាដោះស្រាយ »។

សម្រាប់គោលនយោបាយទេសន្តរប្រវេសន៍ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការជាមួយ អង្គការ ILO លោករដ្ឋមន្ត្រីចង់ឃើញគោលនយោបាយមួយនេះ ក្លាយជា​គោលនយោបាយជាតិដោយមានការអនុម័តគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជាហើយកម្ពុជា​ក៏ត្រូវការ​ជួយជ្រោមជ្រែងបន្ថែមពីខាង IOM និងដៃគូពាក់ព័ន្ធមួយចំនួនទៀត ដើម្បីឲ្យគោលនយោបាយ​នេះ កាន់តែរឹងមាំ និងធានាបាននូវសុវត្ថិភាពសម្រាប់ពលករទេសរន្តប្រវេសន៍។

លោកបណ្ឌិត អ៊ិត សំហេង បានឯកភាពគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការជាមួយអង្គការ IOM ក្នុងការអនុវត្តគម្រោងPROMISE សម្រាប់ជំហានទី២ បន្តទៀត។ ជាមួយគ្នានោះ លោករដ្ឋមន្ត្រី បានស្នើដល់អង្គការ IOMបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួង​លើគម្រោងសម្រាប់​ផ្តល់​ជំនួយទាក់ទងនឹងការទប់ស្កាត់ការរីករាលដាលជំងឺ​កូវីដ-១៩សម្រាប់ពលករទេសន្តរប្រវេសន៍ និងជួយគាំទ្រក្នុងការអនុវត្តន៍លើលទ្ធផលសន្និសីទថ្នាក់រដ្ឋមន្ត្រី ការងារលើកទី៣ CLMVT កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ទាក់ទងទៅនឹង​ផែនទីបង្ហាញផ្លូវ​ទីក្រុង​សៀមរាប ដើម្បីឆ្ពោះទៅកាន់ការចេញសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការងារស្តីពីចល័ត​ភាព​របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍នៃប្រទេស CLMVT​និងកសាងសមត្ថភាពការលើកកម្ពស់ការយល់ដឹងដល់សមាគមទីភ្នាក់ងារជ្រើសរើសពលករ និងទីភ្នាក់ងារជ្រើសរើស​ឯក​ជន ស្តីពីប្រព័ន្ធអន្តរជាតិនៃការជ្រើសរើសពលករដោយសុចរិត(IRIS) ។

នៅក្នុងឱកាសនោះដែរភាគីទាំងពីរបានពិភាក្សាផងដែរ ទៅលើកិច្ចប្រជុំ នៃតំបន់មេគង្គ ស្តីពី​ពលករទេសន្តរប្រវេសន៍​ដោយសុវត្ថិភាពដែលកម្ពុជាជាសហប្រធាននៃកិច្ចប្រជុំនេះ ដែលនឹង​ត្រូវរៀបចំធ្វើឡើងនាខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ​ក្រោមការជួយឧបត្ថម្ភពីធនាគារ​អភិវឌ្ឍន៍អាស៊ី៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធប្រឆាំងការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​បង្ក្រាប នៅថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២៥ នេះ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ស្ត្រីម្នាក់នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវតុលាការឃាត់ខ្លួន និងឃុំខ្លួន ព្រោះតែឈូសឆាយដីរដ្ឋ

សន្តិសុខសង្គម៩ ម៉ោង មុន

សមត្ថកិច្ចបង្ក្រាបទីតាំង បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនបាន ១២៧នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

ពេលប្រទេសជាតិមានជម្លោះព្រំដែនមានតែ បក្សប្រជាជនតែមួយគត់ ចេញមុខការពារបូរណភាពទឹកដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្របនឹងមានការលើកឡើងពីការធ្វើទុក្ខបុកម្នេញនៅថៃ ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរវិលមកស្រុកកំណើតវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ១៩ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ជនលួចវាយទាហាន​ខ្មែរហើយរត់ ជាប់គុក​តែ១៥ថ្ងៃ និង​ពិន័យ​​ប្រាក់តិចតួចប៉ុណ្ណោះ​

Sokha Hotels

ព័ត៌មានពេញនិយម