ព័ត៌មានជាតិ
សិប្បករផលិតករ និងក្រសួងពាក់ព័ន្ធគ្រោងបង្កើត សមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា
ក្រសួងពាក់ព័ន្ធ និងសិប្បករផលិតករ បានជួបជជែកគ្នាអំពីវឌ្ឍនភាពនៃការងារសហព័ន្ធចម្លាក់ប្រាក់ ស្ពាន់កម្ពុជា និងគ្រោងបង្កើតសមាគម ឈ្មោះថា «សមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា»។ ជំនួបនេះធ្វើឡើងកាលពីថ្ងៃទី ២៥ ខែ មេសា ដែលមានការអញ្ជើញចូលរួមពីសំណាក់អគ្គនាយករងពាណិជ្ជកម្មក្នុងប្រទេស អគ្គនាយករងជំរុញពាណិជ្ជកម្ម ប្រធាននាយកដ្ឋានស្តីទីអភិវឌ្ឍន៍វិស័យឯកជន អនុប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា នាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល ឧកញ៉ាអភិបាលរងស្រុកពញាឮ អាជ្ញាធរដែនដី មន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម មន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល សិប្បករផលិតករ និងអាជីវករប្រមាណ ៣១ រូប។

លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្រ្តីជំនាញចូលរួមកិច្ចប្រជុំពិភាក្សា និងពិនិត្យមើលលើនិតិវិធីនៃការចុះបញ្ជីសមាគមនៅក្រសួងមហាផ្ទៃ នៃសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ស្ថិតក្នុងឃុំកោះចិន និងឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។

លោក រាជ រ៉ា បានលើកឡើងថា ជំនួបនេះ គឺពិភាក្សាគ្នារៀបចំនិតិវិធី ប្រមូលឯកសារសម្រាប់ចុះបញ្ជីសមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងជំរុញការងារមួយចំនួន រួមមាន៖ ទី១ ផ្សព្វផ្សាយ និងជំរុញការរកទីផ្សារផ្នែកផលិតផលចម្លាក់ប្រាក់-ស្ពាន់, ទី២ ការរក្សាកេរ្តិ៍ដំណែលវប្បធម៌ពីដូនតា និងទី៣ ជំរុញផ្នែកវិស័យទេសចរណ៍។
លើសពីនេះ លោកបានលើកឡើងពីនិតិវិធីនៃការចុះបញ្ជីតាមរូបវ័ន្តបុគ្គល និងនិតិបុគ្គល ព្រមទាំងលើកជាសំណើចំនួនពីរចំណុច ដើម្បីធ្វើការពិភាក្សាគ្នាជាមួយក្រុមផលិត ក្នុងការជ្រើសរើសឈ្មោះសម្រាប់ធ្វើការចុះបញ្ជី រួមមាន៖ ទី១ សមាគមចម្លាក់ប្រាក់-ស្ពាន់កម្ពុជា និងទី២ សមាគម ចម្លាក់ប្រាក់-ស្ពាន់ខេត្តកណ្តាល ដើម្បីពិភាក្សា និងស្នើសុំមតិចូលរួមពីអង្គប្រជុំរួម។
ជាលទ្ធផល អង្គប្រជុំបានឯកភាពក្នុងការជ្រើសរើសឈ្មោះសម្រាប់ដាក់ក្នុងការចុះបញ្ជីនៅក្រសួងមហាផ្ទៃ គឺ «សមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា» និងការប្រមូលឯកសារក្នុងការរៀបចំបន្តតាមនិតិវិធី៕



-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


