ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចពិភពលោក ស្ទើរស្មើទៅនឹងសង្គ្រាមលោកលើកទី៣ទៅហើយ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមប្រកុខរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា មកដល់ពេលនេះ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក ស្ទើរស្មើទៅនឹងសង្គ្រាមលោកលើកទី៣ទៅហើយ គឺប៉ះពាល់គ្រប់ប្រទេសទាំងអស់ ដូច្នេះទើបកម្ពុជាអំពាវនាវឲ្យមានការសម្របសម្រួលដើម្បីបញ្ចប់សង្គ្រាមឲ្យបានឆាប់។

សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់យ៉ាងដូច្នេះថា “កូវីតវាយប្រហារម្ខាងទៅហើយ ឥឡូវនេះសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន កំពុងតែវាយប្រហារពិភពលោកទាំងមូលថែមទៀត វាស្ទើរតែស្មើនៅសង្គ្រាមលោកលើកទី៣ទៅហើយ បញ្ហាសេដ្ឋកិច្ច វាស្មើទៅនឹងសង្គ្រាមលោកលើកទី៣ ផលប៉ះពាល់វាធំធេងពេក គ្រប់ប្រទេសទាំងអស់”។ សម្តេចថា “បើនិយាយពី IMF ថ្ងៃណាក៏ទម្លាក់ការព្យាករណ៍ដែរ ព្យាករណ៍សេដ្ឋកិច្ចធ្លាក់រាល់ថ្ងៃ អតិផរណានៅអាមេរិកក្តី នៅអឺរ៉ុបក្តីនៅក្នុងតំបន់របស់យើងក្តី មានការកើនឡើង ចំណុចនេះហើយដែលជាចំណុចដែលយើងអំពាវនាវឲ្យមានការសម្របសម្រួល ដើម្បីបញ្ចប់សង្គ្រាមនៅទីនោះឲ្យបានឆាប់”។

បើតាមសម្ដេចតេជោ ហ៊ុន សែន កម្ពុជាគាំទ្រដល់តួនាទីរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលចង់ធ្វើការសម្របសម្រួលរវាងរវាងអ៊ុយក្រែន និងរុស្ស៊ី។ យើងគាំទ្រការស្វែងរកដំណោះស្រាយ។ មិនអាចយកសង្គ្រាមទៅបញ្ចប់សង្គ្រាមបានទេ។ សម្តេចថា រុស្ស៊ីក៏មិនអាចកំទេចអ៊ុយក្រែនបាន អ៊ុយក្រែនក៏មិនអាចកម្ទេចរុស្ស៊ីបាន ដូច្នេះវិធីចុងក្រោយមានតែចរចាសន្តិភាពតែប៉ុណ្ណោះ។ នេះគឺជាផលប៉ះពាល់ដែលកើតចេញមកពីសង្គ្រាម បើទោះបីជាសង្គ្រាមនេះ កើតនៅឆ្ងាយពីប្រទេសរបស់យើងរាប់ពាន់ រាប់ម៉ឺនគីឡូម៉ែត្រក៏ដោយ។

ការលើកឡើងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២២ នេះ៕
ដោយ ៖ កោះកែវ

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


