ព័ត៌មានជាតិ
កូវ៉ាក់គ្រោងផ្តល់វ៉ាក់សាំងជាង ៥ លានដូសបន្ថែមទៀតដល់កម្ពុជា
មជ្ឈមណ្ឌលកូវ៉ាក់ គ្រោងនឹងផ្តល់វ៉ាក់សាំងប្រមាណ ៥លាន ៥សែនដូសបន្ថែមទៀតដល់ប្រទេសកម្ពុជាសម្រាប់គាំទ្រដល់ដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទៅថ្ងៃអនាគត។

ថ្លែងក្នុងពិធីប្រគល់ទទួលវ៉ាក់សាំងប្រភេទ Pfizer ជិត២លានដូសជាជំនួយរបស់សហរដ្ឋអាមេរិកនៅព្រឹកថ្ងៃទី០៣ ឧសភានេះនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ (Foroogh Foyouzat)នាយិកាយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា ការមកដល់វ៉ាក់សាំង ២លានដូសជាជំនួយរបស់សហរដ្ឋអាមេរិកនាពេលនេះធ្វើឱ្យការផ្តល់ជំនួយតាមរយៈយន្តការកូវ៉ាក់កើនឡើងដល់៥លាន៩សែនដូសដែលចំនួននេះស្ទើរតែគ្រប់ចំនួន៦លាន ៧សែនដូស ដែលយន្តការកូវ៉ាក់បានសន្យាផ្តល់ជូនប្រទេសកម្ពុជាស្ថិតក្នុងដំណាក់កាលដំបូងដែលកំពុងមានការរាតត្បាតជំងឺកូវីដ១៩។

លោកស្រីបានបន្តថា វ៉ាក់សាំងចំនួន ៥លាន ៥សែនដូសបន្ថែមទៀតត្រូវបានបន្តការគាំទ្រដល់កម្ពុជានាពេលអនាគត។
មជ្ឈមណ្ឌលកូវ៉ាក់ (COVAX) គឺជាយន្តការសកលមិនធ្លាប់មាន ដើម្បីពន្លឿនការអភិវឌ្ឍនិងការផលិតវ៉ាក់សំាងកូវីដ-១៩ ដែលមានសុវត្ថិភាពនិងធានាឲ្យមានការទទួលបានវ៉ាក់សាំងប្រកបដោយយុត្តិធម៌ និងសមធម៌និងឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន។
យូនីសេហ្វគឺជាទីភ្នាក់ងារដឹកនាំកិច្ចលទ្ធកម្ម និងការដឹកជញ្ជូនវ៉ាក់សំាងកូវីដ-១៩តាមរយៈយន្តការកូវ៉ាក់ ហើយនេះគឺជាប្រតិបត្តិការទ្រង់ទ្រាយធំបំផុតនិងមានភាពស្មុគស្មាញបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តនៃយុទ្ធនាការផ្តល់ថ្នាំបង្ការ។

លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថាមជ្ឈមណ្ឌលកូវ៉ាក់ ដែលជាយន្តការសកល ដឹកនាំដោយអង្គការ Gavi CEPI និងអង្គការសុខភាពពិភពលោក (WHO) សហការជាមួយយូនីសេហ្វ (UNICEF) បានសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា តាំងពីដំបូង ក្នុងការជំរុញឱ្យកម្ពុជា ស្ថិតនៅក្នុងចំណោមប្រទេសដំបូងៗគេ នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ទទួលបានវ៉ាក់សាំងកូវីដ-១៩។
លោក រដ្ឋមន្ត្រីបានបន្តថារហូតមកដល់ពេលនេះប្រទេសកម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ប្រមាណជាង៧៣លានដូសហើយសម្រាប់ចាក់ជូនដល់ប្រជាពលរដ្ឋ។
ក្នុងចំណោមវ៉ាក់សាំងជាង ៧៣លានដូស មានទាំងវ៉ាក់សាំងជំនួយទ្វេភាគី ជំនួយតាមរយៈយន្តការកូវ៉ាក់និងការបញ្ជាទិញផ្ទាល់ហើយវ៉ាក់សាំងជាង ៥៣លានដូស បានប្រគល់ជូនកម្ពុជារួចហើយ និងនៅសល់ជាង ២០លានដូសទៀតនឹងដឹកមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់ទៀត៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


