Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​គំរូ​របស់​កម្ពុជា នឹង​ឈ្នះ​ពានរង្វាន់​ជា​ទឹកប្រាក់​ចំនួន​១​ម៉ឺន​ដុល្លារ​

បានផុស

នៅ

​ក្នុង​រយៈពេល​៤​ខែ​ខាងមុខ ក្រុមហ៊ុន Smart Axiata មានបំណង​ស្វែងរក​ពលរដ្ឋ​កម្ពុជា​ដែល​បាន​ធ្វើ​សកម្ម​ភាព​ល្អៗ​ក្នុង​ការជួយ​ប្រទេសជាតិ អ្នកជិតខាង និង​សហគមន៍​របស់ខ្លួន​។ កម្មវិធី​ដែល​មាន​ឈ្មោះថា ពានរង្វាន់​ពលរដ្ឋ​គំរូ Smart គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ “​ឆ្ពោះទៅមុខ​រួមគ្នា​” របស់​ក្រុមហ៊ុន Smart Axiata​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យុទ្ធនាការ “​ឆ្ពោះ​ទៅ​មុខ​រួមគ្នា​” មាន​គោលបំណង​លើកស្ទួយ​សាមគ្គីភាព​រវាង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​នៅ​ទូទាំង​ប្រទេស​។ យុទ្ធនាការ​នេះ ក៏​មាន​វីដេអូ​ដ៏​គួរ​ឲ្យ​រំជួលចិត្ត​មួយ​ ក៏​នឹង​មាន​បទ​ចម្រៀង​មួយ​ផង​ដែរ ដែល​ត្រូវ​បាន​បង្កើត​ឡើង​យ៉ាង​ពិសេស ដោយមាន​ការចូលរួម​របស់​អ្នក​ចម្រៀង​លើ Pleng by Smart App សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​ផ្សេងៗ​ទៀត និង​យុទ្ធនាការ​ពលរដ្ឋ​គំរូ ដែល​ផ្តោតលើ​ការស្វែងរក​ប្រជាពលរដ្ឋ​កម្ពុជា​ ដែល​មាន​ទឹកចិត្ត​ល្អ​ប្រពៃ​។​

​លោក Thomas Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា “​ខណៈ​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន យើង​ពី​ក្រុមហ៊ុន Smart ចង់​រំឭក​ប្រជាជន​កម្ពុជា​ថា ការ​រួបរួម​គ្នា និង​សាមគ្គីភាព គឺជា​គន្លឹះ​នៃ​ការ​យក​ឈ្នះ​ឧបសគ្គ​នៅ​ថ្ងៃ​នេះ​។ ដើម្បី​លើកទឹកចិត្ត​ឲ្យ​មាន​ការ​រួបរួម​គ្នា​និង​សាមគ្គីភាព​នេះ យើង​បាន​បង្កើត​ពានរង្វាន់​ព​ល​រដ្ឋ​គំរូ Smart ដើម្បី​ស្វែងរក​ពលរដ្ឋ​គំរូ​របស់​កម្ពុជា​”​។​

​ក្រុមហ៊ុន Smart Axiata សូម​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ជ្រើសតាំង​អ្នក​ដែល​បាន​ធ្វើអំពើ​ល្អៗ​ជាច្រើន​សម្រាប់​មិត្តភក្តិ និង​អ្នកជិតខាង​របស់​ពួកគេ ព្រមទាំង​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ផ្សេងទៀត​។

​លោក Thomas បាន​ថ្លែង​ទៀត​ថា “​នៅ​ក្រុមហ៊ុន Smart Axiata យើង​តែង​តែ​មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​ទឹកចិត្ត​សប្បុរស និង​អំពើ​ល្អ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។ ហេតុ​ដូច​នេះ​ហើយ​បានជា​យើង​ចង់​បង្ហាញ និង​លើកកម្ពស់​អ្នក​ទាំង​អស់​នេះ ដើម្បី​ជួយ​ឲ្យ​យើងទាំងអស់គ្នា​ជម្នះ​បាន​នូវ​បញ្ហា​ប្រឈម ដែល​យើង​អាច​ជួបប្រទះ​រួមគ្នា​”​។​

​ក្នុងនាម​ជា​អ្នក​រៀបចំ​កម្មវិធី​ពានរង្វាន់​នេះ ក្រុមហ៊ុន Smart Axiata រំពឹង​ថា ប្រជាពលរដ្ឋ​កម្ពុជា​រាប់ពាន់នាក់​នឹង​ជ្រើសតាំង​អ្នកណាម្នាក់​ដែល​បាន​ធ្វើអំពើ​ល្អ ដែល​ការ​ជ្រើសតាំង​នេះ​អាច​ធ្វើឡើង​តាមរយៈ​គេហទំព័រ https://bit.ly/3lZwpVl ។ អ្នក​ជ្រើសតាំង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជ្រើស​តាំងតែ​មនុស្ស​ម្នាក់​ប៉ុណ្ណោះ ហើយ​ការ​ជ្រើសតាំង​ត្រូវ​ផ្តល់​ព័ត៌មាន​ទំនាក់ទំនង​លម្អិត​របស់​អ្នក​ដែល​ត្រូវ​បាន​ជ្រើសតាំង ព្រមទាំង​ការ​ពិពណ៌នា​ដោយ​សង្ខេប​អំពី​អំពើ​ល្អ ដែល​ជួយ​ឲ្យ​បុគ្គល​រូប​នោះ​ត្រូវ​បាន​ជ្រើសតាំង​។​

​អ្នក​ជ្រើសតាំង ​ក៏​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​ផ្តល់​រូបថត​ឌីជីថល ឬ​វីដេអូ​ទៅតាម​ជម្រើស​របស់​ពួកគេ​ ផង​ដែរ​។ អ្នក​ដែល​ត្រូវ​បាន​ជ្រើសតាំង​សាក​សម​បំផុត នឹង​ត្រូវ​បាន​ទាក់ទង​ដោយ​អ្នក​រៀបចំ​កម្មវិធី ដើម្បី​ស្វែងរក​ព័ត៌មាន​បន្ថែម​អំពី​សាវ​តា​របស់​ពួកគេ ព្រមទាំង​អំពើ​ល្អ​ដែល​ជួយ​ឲ្យ​ពួកគេ​ត្រូវ​បាន​ជ្រើសតាំង​។ ក្រោយមក អ្នក​រៀប​កម្មវិធី នឹង​ចេញផ្សាយ​ព័ត៌មាន​លម្អិត​របស់​អ្នក​ត្រូវ​បាន​ជ្រើសតាំង​នោះ​។ រាល់​ការផ្សាយ​គឺជា​ឆន្ទានុសិទ្ធិ​របស់​អ្នក​រៀបចំ​កម្មវិធី​។​

​អ្នក​របៀប​ចំ​កម្មវិធី គ្រោង​នឹង​ជ្រើសរើស​បេក្ខជន​ត្រឹមតែ​១០​នាក់​ប៉ុណ្ណោះ ដែល​ពួកគេ​នឹង​មាន​វត្តមាន​នៅ​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​។ ជ័យលាភី​ពលរដ្ឋ​ល្អ​នឹង ត្រូវ​បាន​ជ្រើសរើស​ដោយ​គណៈកម្មការ​មួយ​ ដែល​មាន​សមាសភាព​បី​រូប​។ ឈ្មោះ​របស់​គណៈកម្មការ​នឹង​ត្រូវ​បានប្រកាស​នៅ​ដើម​ឆ្នាំ​២០២១​។ គំនិត​ផ្តួចផ្តើម​ការ​នៃ​ពានរង្វាន់​ពលរដ្ឋ​គំរូ​នេះ គឺ​មាន​បំណង​បង្ហាញ​ឲ្យ​ឃើញ​នូវ​អំពើ​ចេះ​ជួយ​យក​អាសា​គ្នា​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ នៅ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មិត្តភក្តិ អ្នកជិតខាង និង​អ្នក​ផ្សេងទៀត​នៅ​ក្នុង​សហគមន៍​របស់​ពួកគេ​។​

​លោក Thomas បាន​បន្ថែម​ថា “​នេះ​គឺជា​យុទ្ធនាការ​មួយ​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​អស់គ្នា​អាច​ចូល​រួម​បាន​សម្រាប់​ជា​ប្រយោជន៍​របស់​ជនរួមជាតិ​និង​ប្រទេស​ទាំងមូល​។ ក្រុមហ៊ុន ស្មា​ត​សូម​អំពាវនាវ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ឲ្យ​ជួយ​គាំទ្រ​គំនិត​នេះ និង​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ឲ្យបាន​ច្រើន​”​។​

​យុទ្ធនាការ “​ឆ្ពោះ​ទៅ​មុខ​រួមគ្នា​” របស់​ក្រុមហ៊ុន Smart Axiata បានចាប់ផ្ដើម​នៅ​ថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ជាមួយនឹង​ការ​ចេញផ្សាយ​វីដេអូ “​ឆ្ពោះ​ទៅ​មុខ​រួមគ្នា​”​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh៕

អត្ថបទ៖ ពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម