ព័ត៌មានជាតិ
សម្ដេចក្រុមព្រះ សម្រេចតែងតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ដែលជាបុត្រាច្បងខ្លួនឯង ជាអនុប្រធានបក្ស
សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានសម្រេចតែងតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ដែលជាបុត្រាច្បងរបស់ព្រះអង្គជាអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នេះបើយោងតាមលិខិតចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។
ការតែងតាំងនេះ បានធ្វើឡើងបន្ទាប់ពីព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែងព្រះអង្គម្ចាស់នរោត្តម ចក្រាវុឌ្ឍ ព្រះប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច ពីសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់មានឋានៈស្មើទេសរដ្ឋមន្ត្រី។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានតែងតាំងព្រះអង្គម្ចាស់នរោត្តម ចក្រាវុឌ្ឍ ព្រះប្រធានស្តីទីគណបក្សហ្វ៊ុនស៊ិនប៉ិច កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ តែការតែងនេះ ត្រូវបានគេអះអាងថា បានខុសទៅនឹងលក្ខន្តិកៈគណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់បញ្ចប់មុខតំណែងព្រះអង្គម្ចាស់ នរោត្តម ចក្ត្រាវុឌ្ឍ បុត្រារបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ, លោក ពេជ្រ សូជេថ្ថា និងលោក រស់ សាផន ពីសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ហើយនៅក្នុងព្រះរាជក្រឹត្យដដែលនេះ ព្រះមហាក្សត្រខ្មែរ បានត្រាស់បង្គាប់តែងតាំងលោក ហេង ចាន់ថា, លោក អាំង សំបូរ និងលោក ឯមឃិន វរៈ កាន់តំណែងនៅឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជំនួសវិញ៕
ដោយ ៖ កោះកែវ

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


