Connect with us

ព័ត៌មានជាតិ

ទូទាំង​ខេត្ត​កណ្តាល​មាន​វិទ្យាល័យ ៤១ កន្លែង ជា​ថ្នាល​បណ្តុះ​សិស្ស​តាម​ជនបទ

បានផុស

នៅ

មាន​ភូមិសាស្ត្រ​មិន​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល​មាន​មូលដ្ឋាន​​អប់រំ​ពង្រាយ​គ្រប់​កន្លែង​តាំង​ពី​ទី​ប្រជុំ​ជន​ដល់​ទី​ជន​បទ។

លោក ចេង សំអុល ប្រធាន​មន្ទីរ​អប់រំ យុវជន​និង​កីឡា​ខេត្ត​កណ្ដាល​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​នៅ​ព្រឹក​នេះ​ថា ទូទាំង​ខេត្ត​កណ្ដាល​មាន​ថ្នាក់​កម្រិត​អនុវិទ្យាល័យ ១០០ កន្លែង វិទ្យាល័យ​ចំណេះដឹង​ទូទៅ ៤០ កន្លែង និង​វិទ្យាល័យ​អប់រំ​ពិសេស ០១ កន្លែង។ ឃុំ​ខ្លះ​មាន​កម្រិត​អនុវិទ្យាល័យ​​ដល់​ទៅ ៣ កន្លែង ហើយ​ថ្នាក់​វិទ្យាល័យ​មាន​គ្រប់​ស្រុក​ទាំង​អស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចេង សំអុល ​បាន​ឲ្យ​ដឹង​ថា ការ​ផ្តល់​ការ​បណ្តុះបណ្តាលធនធាន​មនុស្ស​នៅថ្នាក់​មូលដ្ឋាន ជា​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ។ ម៉្យាងទៀត​ក៏​ជា​គោលនយោបាយ​របស់​ប្រមុខរាជរដ្ឋាភិបាល ក្នុងការកាត់​បន្ថយ​អត្រា​បោះ​បង់ចោល​ការសិក្សា​របស់សិស្ស​ដែល​មាន​ជីវភាពក្រីក្រ ក្នុងការ​បង្កើនចំណេះដឹង​ដល់ពួកគេនៅថ្នាក់មូលដ្ឋាន។ សំខាន់ចំពោះសិស្សស្រី ហើយ​ក៏ជាការ​បង្ខិត​នៃការសិក្សា​ឲ្យ​កាន់​តែ​នៅ​ជិត​ប្រជាពលរដ្ឋ ក្នុង​ការ​ងាយស្រួលនិង​មិន​មាន​ការ​បារម្ភ​របស់​ឪពុក​ម្តាយ ពេល​កូន​ធ្វើដំណើរ​មក​សិក្សា​ទៀត​ផង។

លោក​ប្រធានមន្ទីរ​បាន​បន្ត​ថា ​ដើម្បី​ចូលរួម​លើក​កម្ពស់​ដល់​ការ​អប់រំ ប្រមុខ​រដ្ឋាភិបាល​ក៏​បាន​យកចិត្តទុកដាក់​ក្នុង​ការ​ស្ថាបនា​អគារ​ថ្មីៗ​រាប់​រយ​អគារ។ សម្តេច​តេជោ​ ហ៊ុន សែន បាន​ផ្តល់​អគារ​សិក្សា​ចំនួន ៦២៤ អគារ ស្មើ​ជាង ៣ ពាន់​បន្ទប់ ដែល​បាន​ចូលរួម​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​លើ​វិស័យ​អប់រំ​ បង្កើត​ធនធាន​មនុស្ស​ចូលរួម​អភិវឌ្ឍ​ប្រទេស​ជាតិ​។

ខាងក្រោមជា​ឈ្មោះ​​​​វិទ្យាល័យ​ទាំង ៤១ កន្លែង​តាម​ស្រុក​នានា​ទូទាំង​ខេត្ត​ដែលមាន​ដូចជា៖

1/ស្រុកកណ្តាល​ស្ទឹង

-វិទ្យាល័យ ហ៊ុន សែន​ កំពង់កន្ទួត

-វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន​ ដើមឫស

-វិទ្យាល័យ ព្រែកស្លែង

2/ស្រុកកៀនស្វាយ

-វិទ្យាល័យ ជ័យវរ្ម័នទី ៧

-វិទ្យាល័យ ហ៊ុន សែន​ សិរីដីដុះ

-វិទ្យាល័យ សាន់នីវ៉ូសំរាងធំ

3/ស្រុកខ្សាច់​កណ្តាល

-វិទ្យាល័យ ហ៊ុន សែន​ បានដាវ

-វិទ្យាល័យ ហ៊ុន សែន​ ខ្សាច់កណ្តាល

-វិទ្យាល័យ ព្រែកលួង

-វិទ្យាល័យ ហ៊ុន សែន​ រ៉ូតា ខ្សាច់កណ្តាល

4/ស្រុកកោះធំ

-វិទ្យាល័យ ហ៊ុន សែន​ កំពង់កុង

-វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន​ ព្រែកតាឌួង

-វិទ្យាល័យ ហ៊ុន សែន​ កោះធំ

-វិទ្យាល័យ ហ៊ុន សែន​ សំពៅពូន

5/ស្រុកលើកដែក

-វិទ្យាល័យ ហ៊ុន សែន​ កំពង់ភ្នំ

-វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន​ ពាមរាំង

-វិទ្យាល័យ ហ៊ុន សែន ក្អមសំណ

6/ស្រុកល្វា​ឯម

-វិទ្យាល័យ ល្វាសរ

-វិទ្យាល័យ ពាមឧញ៉ាអុង

-វិទ្យាល័យ ទឹកឃ្លាំង

7/ស្រុកមុខ​កំពូល

-វិទ្យាល័យ ជា ស៊ីម ព្រែកអញ្ចាញ

-វិទ្យាល័យ សិរីមង្គល

8/ស្រុកអង្គស្នួល

-វិទ្យាល័យ ហ៊ុន សែន​ អង្គស្នួល

-វិទ្យាល័យ សង្ឃរាជបូរគ្រី

-វិទ្យាល័យ ហ៊ុន សែន​ អង្គពពាយ

-វិទ្យាល័យ ថ្នល់ទទឹង

-វិទ្យាល័យ ត្រពាំងត្នោត

9/ស្រុកពញាឮ

-វិទ្យាល័យ ហ៊ុន សែន​ អូរកុង

-វិទ្យាល័យ ហ៊ុន សែន​ កោះចិន

-វិទ្យាល័យ ធម្មស្រៈ

-វិទ្យាល័យ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ព្រែកតាទែន

-វិទ្យាល័យ ទេពប្រណម្យ

10/ស្រុកស្អាង

-វិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន​ ក្រាំងយ៉ូវ

-វិទ្យាល័យ ហ៊ុន សែន​ ព្រែកអំបិល

-វិទ្យាល័យ ហ៊ុន សែន​ ស្អាង

-វិទ្យាល័យ ត្រើយស្លា

11/ក្រុង​តាខ្មៅ

-វិទ្យាល័យ ហ៊ុន សែន​ សេរីភាព

-វិទ្យាល័យ ហ៊ុន សែន​ តាខ្មៅ

-វិទ្យាល័យ សិត្បូ

-វិទ្យាល័យ វិវឌ្ឍនឈូងលាភ

-វិទ្យាល័យ​អប់រំ​ពិសេស​ក្រុង​តាខ្មៅ

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម