ព័ត៌មានជាតិ
អភិបាល ក្រុងបាវិតជំរុញឲ្យពលរដ្ឋថែរក្សាផ្លូវថ្នល់ដើម្បីប្រើប្រាស់បានយូរ ក្រោយស្ថាបនាថ្មី
(ខេត្តស្វាយរៀង): លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានស្នើឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនចូលរួមថែទាំផ្លូវថ្នល់ដែលបានធ្វើរួចហើយទុកជាសម្បត្តិរួមដើម្បីប្រើប្រាស់បានយូរអង្វែងទៅថ្ងៃក្រោយ។

លោកអភិបាលក្រុង បានមានប្រសាសន៍ដូច្នេះក្នុងឱកាសដែលលោក អញ្ជើញចុះពិនិត្យមើលការឈូសឆាយ និងចាក់ក្រាលថ្មមិចពង្រីកធ្វើផ្លូវលំប្រវែង១២០០ម៉ែត្រ នៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ។
ជាមួយគ្នានេះ លោក សាញ់ សាខុន ចៅសង្កាត់បាវិតក្រុងបាវិត បានឲ្យដឹងថា ផ្លូវលំមួយខ្សែនេះពីមុនជាផ្លូវលំមានសភាពតូចចង្អៀត ពិបាកធ្វើដំណើរ ជាពិសេសនៅរដូវវស្សាគឺមានទឹកដក់លិចផ្លូវដោយពុំមានផ្លូវទឹកចេញនោះទេ ដែលនាំឲ្យពិបាកដល់សិស្សសាលាដែលជាកូនចៅពលរដ្ឋនៅរៀនសូត្រម្តងៗតាមផ្លូវនេះ។
ក្រោយមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំបែបនេះ ប្រជាពល បានថ្លែងអំណរគុណចំពោះអាជ្ញាធរក្រុង សង្កាត់ ដែលបានគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានសមិទ្ធផលជាច្រើននៅក្នុងក្រុងបាវិត។ ដោយ:ភក្ដី




-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


