ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ជួបសំណេះសំណាលជាមួយបេក្ខភាពក្រុមប្រឹក្សាចំនួន ៤សង្កាត់ នៅខណ្ឌ ៧មករា
លោកជំទាវ ម៉ែន សំអន ឧបនាយរដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះសំណេះសំណាលផ្ទាល់ដោយភាពស្និតស្នាល ជាមួយបេក្ខភាពក្រុមប្រឹក្សាពេញសិទ្ធ និងបម្រុងនៃសង្កាត់ចំនូន ៤ គឺសង្កាត់បឹងព្រលឹត សង្កាត់អូឬស្សីទី ៣ សង្កាត់អូឬស្សីទី ៤ និងសង្កាត់វាលវង់ ស្ថិតក្នុងខណ្ឌ ៧មករា រាជធានីភ្នំពេញ នៅស្នាក់ការគណបក្ស ខណ្ឌ ៧មករា នៅរសៀលថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២នេះ

លោកជំទាវ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានរាជធានីភ្នំពេញ ជូនដល់បេក្ខភាពក្រុមប្រឹក្សាសង្កាត់ទាំងអស់ និងបានផ្តាំផ្ញើឲ្យថ្នាក់ដឹកនាំក្នុងមូលដ្ឋានទាំងអស់ បង្កើនការយកចិត្តទុកដាក់ ដោះស្រាយបញ្ហាទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងឆ្លើយតបឲ្យបានទាន់ពេលវេលា នូវរាល់តម្រូវជាអាទិភាពនានា។

ជាមួយគ្នានោះ លោកជំទាវ ម៉ែន សំអន ក៏បានផ្តាំផ្ញើដល់បេក្ខភាពក្រុមប្រឹក្សាសង្កាត់ទាំងអស់ ត្រូវបន្តចុះជាប់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស និងសកម្មភាពអូសទាញយកប្រជាប្រិយភាព គាំទ្រគណបក្សប្រជាជនកម្ពុជា សម្រាប់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខ៕
អត្ថបទ៖ វិមាន


-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


