Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ណែនាំឱ្យ​កម្លាំង​សមត្ថកិច្ច​ការពារ​សន្ដិសុខ​ជូនពលរដ្ឋ​នៅ​ថ្ងៃបោះ​ឆ្នោត

បានផុស

នៅ

លោក កែវ សុភា អភិបាលរងខណ្ឌទួលគោក​បានជំរុញឱ្យ​កងកម្លាំងសមត្ថកិច្ច​ទាំងអស់​ត្រូវការពារសន្តិសុខ​ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បានល្អប្រសើរបំផុត​ នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ ​សង្កាត់នា​ថ្ងៃទី០៥​ មិថុនា​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញ​បែបនេះ​បានធ្វើឡើង​ នៅ​ក្នុងកិច្ច​ប្រជុំសាមញ្ញ​លើក​ទី៣៦​របស់ក្រុមប្រឹក្សា​ខណ្ឌទួលគោក​ ​នាព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២២នេះ នៅ​សាលាខណ្ឌទួលគោក​ ក្រោម​វត្តមាន​លោក ម៉ែន​ សិរី ប្រធាន​ក្រុមប្រឹក្សាខណ្ឌ ​សមាជិក​ក្រុមប្រឹក្សា​ លោកចៅសង្កាត់ទាំង ១០​ និងមានការចូលរួម​ពីមន្ត្រី​ក្រោមឱវាទ​ជាច្រើនរូបទៀត​។

ក្រៅពីនេះ លោក កែវ សុភា ក៏បានជំរុញឱ្យមន្ត្រីខណ្ឌ​ សង្កាត់​ ត្រូវ​ចុះផ្សព្វផ្សាយ ​និងចលនា​ប្រជាពលរដ្ឋ​ ឱ្យ​ទៅទទួល​ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី ៥ នៅថ្ងៃទី០៩ មិថុនា​នេះឱ្យបានគ្រប់គ្នា។

ទន្ទឹមនឹងនោះ លោក ម៉ែន សិរី បានមានប្រសាសន៍លើកឡើងថា៖​ កិច្ចប្រជុំសាមញ្ញលើកទី ៣៦ របស់ក្រុមប្រឹក្សា​ខណ្ឌទួលគោកនាព្រឹកនេះ គឺជាកិច្ចប្រជុំផ្ទាល់ និងមានលក្ខណៈទូលំទូលាយជាលើកទី១ហើយ ក្រោយពីខកខាន អស់រយៈពេល២ឆ្នាំកន្លងមកនេះ ដោយសារតែ ការឆ្លងរាលដាលជំងឺកូវីដ-១៩។ ២ឆ្នាំកន្លងមកនេះ យើងអាចប្រជុំបានត្រឹមតែតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference )តែប៉ុណ្ណោះ។

ប៉ុន្តែដោយមានការដឹកនាំដ៏ឆ្លាតវៃរបស់សម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី ​បានស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋបានគ្រប់គ្នា​និងគ្រប់ដុសទើបយើង​អាចគ្រប់គ្រងជម្ងឺនេះបានដោយជោគជ័យ ព្រមទាំងបានបើកប្រទេសឱ្យ​ដំណើរការសេដ្ឋកិច្ច​ជាធម្មតាឡើងវិញ ហើយកិច្ចប្រជុំដោយផ្ទាល់និងមានលក្ខណៈទូលំទូលាយបែបនេះ ក៏បានចាប់​ផ្តើមដំណើរជាប្រក្រតីឡើងវិញផងដែរ​៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

ក្រុមសិស្សវិទ្យាល័យ ប៊ូ ថង អូរជុំ ប្រារព្ធពិធីសម្តែងរបាំប្រជាប្រិយខ្មែរ និងរបាំជនជាតិដើមភាគតិច អបអរសង្គ្រាន្ត២០២៥

ជីវិតកម្សាន្ដ៣ នាទីutes មុន

Jennie​ រង​ការ​រិះគន់​ថា ឈឺឆ្អាលតែនៅ LA តែមិនមិនខ្វល់ភ្លើង​ឆេះ​ព្រៃលើទឹកដីកំណើតឯង​

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ត្រាំ ប្រាប់​ថា លោក​អត់​​និយាយ​លេង​សើច​ទេ​រឿង​ចង់​កាន់​អំណាច​ឲ្យ​បាន​៣អាណត្តិ

កីឡា៧ នាទីutes មុន

លោក​ យី វាសនា​ បណ្ដា​ប្រទេស​ចូលរួម​សរសើរ​កម្ពុជា​រៀបចំ​​បាន​ល្អទាំង​ការ​ស្នាក់នៅ ហូបចុក​

កីឡា១៦ នាទីutes មុន

ទីបំផុត​«គុនខ្មែរ» បានចូល​ក្នុងស្ថាប័នពិភពលោក WBC ជាផ្លូវ​ការ​

Sokha Hotels

ព័ត៌មានពេញនិយម