ព័ត៌មានជាតិ
អភិបាលរាជធានីភ្នំពេញ សម្ដែងការកោតសរសើរចំពោះប្រជាពលរដ្ឋ ដែលបានទៅចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករ
អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានសម្ដែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដែលបានទៅចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករ នាថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២នេះ ដើម្បីបង្ហាញពីកាតព្វកិច្ចរបស់ខ្លួន ជាប្រជាពលរដ្ឋល្អក្នុងសង្គម។ នេះពិតជាបង្ហាញឲ្យឃើញពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាន់តែរឹងមាំពីអាណត្តិមួយទៅអាណត្តិមួយ។

ការលើកឡើងបែបនេះ របស់លោក ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី ៥ ខែមិថុនានេះ ខណៈដែលលោក និងលោកស្រីបានអញ្ជើញទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាសង្កាត់ នៅការិយាល័យបោះឆ្នោត ក្នុងកាំកូស៊ីធី ក្នុងសង្កាត់ទួលសង្កែទី ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោក ឃួង ស្រេង មានប្រសាសន៍ថា មានប្រជាពលរដ្ឋខ្លះ បានមកដល់ការិយាល័យបោះឆ្នោតរបស់ខ្លួន តាំងពីម៉ោង ៥ និង ៣០នាទី ខ្លះមកតាំងពីម៉ោង ៦ព្រឹក ដើម្បីមកចូលរួមការបោះឆ្នោត នាថ្ងៃទី ៥ខែមិថុនានេះ។ នេះពិតជាបង្ហាញអំពី ការយល់ដឹងច្បាស់លាស់ពីសំណាក់ប្រជាពលរដ្ឋ អំពីកាតព្វកិច្ចរបស់ខ្លួន ដែលត្រូវបំពេញជាពលរដ្ឋល្អ។

លោកក៏បានបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃបោះឆ្នោតនេះ ចរាចរណ៍នៅតាមដងផ្លូវហាក់មិនសូវជាមមាញឹកដូចថ្ងៃធម្មតាទេ។ នេះក៏ដោយសារតែប្រជាពលរដ្ឋខ្លះ, ក្រុមការងារគណបក្ស ដូចជាកម្មករ-កម្មការិនី ពួកគាត់ចាកចេញពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្តផ្សេងៗ ដើម្បីចូលរួមបំពេញកាតព្វ កិច្ចក្នុងការបោះឆ្នោតនាថ្ងៃ ៥ មិថុនានេះ។

ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខនៅរាជធានីភ្នំពេញ ក្នុងយុទ្ធនាការអានេះការឃោសនាបោះឆ្នោត ដូចជាការបោះឆ្នោតនៅពេលនេះ នៅរាជធានីភ្នំពេញមានសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរទាំង គណបក្សនយោ បាយ គ្មានអ្វីព្រួយបារម្ភនោះទេ។ ផ្ទុយទៅវិញពួកគាត់បានសម្ដែងនូវការអរគុណ ចំពោះអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ដែលបានចាត់ចែងដូចជាការរៀបចំ សន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជូនគណបក្សនានាបានល្អប្រសើរ។ ពួកគាត់ក៏បានបញ្ជាក់ផងដែរថា កម្ពុជាបានឈានទៅរកការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សកាន់តែរឹងមាំ ពីអាណត្តិមួយទៅអាណត្តិមួយហើយ៕
អត្ថបទ៖ ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ