ព័ត៌មានជាតិ
រាជរដ្ឋាភិបាលបញ្ជាទិញវ៉ាក់សាំង ១០៤ លានដូស ផលិតវេចខ្ចប់ក្នុងស្រុកត្រៀមចាក់ប្រជាជនរយៈពេល៣ ឆ្នាំ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងបញ្ជាទិញវ៉ាក់សាំងចំនួន ១០៤ លានដូស ដែលផលិត និងវេចខ្ចប់នៅក្នុងប្រទេសកម្ពុជា សម្រាប់ប្រើរយៈពេល ៣ ឆ្នាំ គឺចាប់ពីឆ្នាំ ២០២៤ រហូតដល់ ២០២៦។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ ២០២០-២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ ២០២២ នាព្រឹកថ្ងៃទី ១៣ ខែមិថុនានេះថា “យើងកំពុងតែបញ្ជាទិញ ត្រៀមបម្រុងទុកវ៉ាក់សាំង ១០៤ លានដូស ដែលផលិតវេចខ្ចប់នៅក្នុងប្រទេសតែម្ដង សម្រាប់ប្រើនៅឆ្នាំ ២០២៤ ២០២៥ និង ២០២៦ អញ្ចឹងរោងចក្រត្រូវផលិតឱ្យយើងក្នុងមួយឆ្នាំ ប្រមាណ ៣៥ លានដូស”។

សម្ដេចតេជោ មានប្រសាសន៍បន្តថា ក្នុង១ឆ្នាំកម្ពុជាប្រើប្រមាណ ៣៥ លានដូស ខណៈឆ្នាំ ២០២២ និង ២០២៣ ប្រើវ៉ាក់សាំងដែលនៅសល់ ហើយវ៉ាក់សាំងដែលសន្យាផ្ដល់មកម្ពុជានៅចិនប្រមាណ ១៥ លានដូស និងនៅអាមេរិកជាង ៥,៥ លានដូស ព្រមទាំងអូស្ត្រាលី ៥ សែនដូស ដែលនឹងមកដល់បន្តទៀត ខណៈកម្ពុជាមិនទាន់អាចវាយតម្លៃពីស្ថានភាពកូវីដបញ្ចប់នៅពេលណា៕

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


