ព័ត៌មានជាតិ
សមត្ថកិច្ចចុះ បង្ក្រាបរថយន្តក្រុងដឹកស៊ុតមាន់ជាង ៦០ ០០០ គ្រាប់
ពេទ្យសត្វមួយក្រុមបានចុះបង្ក្រាបស៊ុតមាន់បានជាង ៦០ ០០០ គ្រាប់ ដែលលួចបង្កប់តាមរថយន្តក្រុង ដឹកពីខេត្តកំពង់ស្ពឺ មកចែកចាយនៅខេត្តបន្ទាយមានជ័យ មិនមានប្រភពដឹកចេញពីកន្លែងណាមក។
ការចុះឃាត់រថយន្តក្រុងដែលលួចដឹកបង្កប់ស៊ុតមាន់នោះនៅវេលាម៉ោង ១ រសៀល ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៥ ចំណុចមុខសាលាបឋមសិក្សាព្រែករពៅ ស្ថិតក្នុងភូមិព្រែករពៅ ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា នៅវេលាម៉ោង ប្រហែលម៉ោង ១ រសៀលនោះមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យមួយក្រុមបានចុះដល់ចំណុចខាងលើកាក់រថយន្តក្រុង មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3D-9090 ជាប្រទេភរថយន្តក្រុង ក្រោយពីក្រុមការងារពិនិត្យក្នុងរថយន្តខាងក្រោមបានរកឃើញស៊ុតមាន់ ចំនួន ២០០ដុំ ស្មើនឹង ៦០ ០០០ គ្រាប់។
មន្ត្រីពេទ្យសត្វបានបន្តថា ការឃាត់រថយន្តនេះដោយមានភ្នាក់សម្ងាត់ រាយការណ៍មកថា មានរថយន្តខាងលើលួចដឹកបង្កប់ស៊ុតមាន់ ចំណែកតៃកុងរថយន្តវិញបាននិយាយថា គាត់ស៊ីឈ្នួលដឹកស៊ុតមាន់ចេញពីស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ឆ្ពោះមកឲ្យម៉ូយគេលក់ចែកចាយនៅខេត្តបន្ទាយមានជ័យតែប៉ុណ្ណោះ ប៉ុន្តែគាត់ប្រកែកថា មិនបានស្គាល់ម្ចាស់ស៊ុតមាន់នោះឡើយគឺបានទាក់ទង់តែអ្នកហៅមកដឹកប៉ុណ្ណោះ។

មន្រ្តីជំនាញក្រោយពីពិនិត្យសួនាំហើយបាននាំយកវត្ថុតាង និងមធ្យោបាយខាងលើមកកាន់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ព្រោះស៊ុតមាន់ទាំងអស់នេះអត់មានឯកសារត្រឹមត្រូវ និងគ្មានប្រភពថាដឹកចេញពីកន្លែងណាមក៕

អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


