ព័ត៌មានជាតិ
ធនាគារ អេស៊ីលីដា ផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់អតិថិជនតាមរយៈទទួល និងផ្ទេរប្រាក់ទូទាំងពិភពលោកតាមប្រព័ន្ធ SWIFT ដោយឥតគិតថ្លៃ
ធនាគារ អេស៊ីលីដា ជាប្រជាធនាគារដែលតែងតែយកចិត្តទុកដាក់ និងផ្តល់អ្វីថ្មីៗ ជាពិសេសសេវានានាកាន់តែងាយស្រួល ជូនអតិថិជន ដើម្បីបំពេញតម្រូវការឱ្យស្របតាមសម័យបច្ចេកវិទ្យាក្នុងពេលបច្ចុប្បន្ន និងអនាគត។

ជាក់ស្តែង ថ្មីៗធនាគារ អេស៊ីលីដា បានប្រកាសឲ្យដឹងពីការបម្រើសេវាកម្មសម្រាប់អតិថិជនរបស់ខ្លួន ដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើន នៅក្នុងនោះការទទួលប្រាក់ពីបងប្អូនសាច់ញាតិដែលផ្ញើមកពីក្រៅប្រទេសទូទាំងពិភពលោក គ្រប់ប្រភេទរូបិយប័ណ្ណ តាមប្រព័ន្ធ SWIFT ដោយមិនអស់ថ្លៃសេវា ដែលមានរហូតដល់ដំណាច់ឆ្នាំ ២០២២។
ក្រៅពីទទួលបានអត្ថប្រយោជន៍ទទួលប្រាក់ដែលផ្ញើមកពីក្រៅប្រទេសទូទាំងពិភពលោក មិនអស់ថ្លៃសេវា អតិថិជនក៏មានឱកាសប្រើប្រាស់សេវាកម្មធនាគារ ផ្សេងៗទៀតដែរសម្រាប់ជីវភាពប្រចាំថ្ងៃរបស់ខ្លួន ដូចជាការដកប្រាក់ពីម៉ាស៊ីនអេធីអឹមរាប់ពាន់គ្រឿង នៅទូទាំងប្រទេស និងការប្រើប្រាស់សេវាអេស៊ីលីដាម៉ូបាល សម្រាប់ផ្ទេរប្រាក់ទទួលប្រាក់ ក្នុងស្រុកមិនអស់ថ្លៃសេវា ការស្កេនទូទាត់ទំនិញទទួលបានបញ្ចុះតម្លៃរហូតដល់ ៣០% បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទ ការបង់ថ្លៃទឹកភ្លើង និងការទូទាត់ប្រាក់តាម Pay Me ជាដើម ។

តាមរយៈសេវាកម្មថ្មីៗរបស់ធនាគារអេស៊ីលីដាធ្វើឱ្យអតិថិជនទទួលប្រាក់ដោយមានសុវត្ថិភាព ហើយទទួលប្រាក់កាន់តែរហ័ស និងទាន់ពេលវេលា កាត់បន្ថយហានិភ័យក្នុងការដឹកជញ្ជូនសាច់ប្រាក់តាមខ្លួន និងមានលក្ខណៈងាយស្រួល គ្មានតម្រូវការឯកសារច្រើនដែលទាំងអស់នេះ គឺបង្ហាញថា ធនាគារ អេស៊ីលីដា បានយកចិត្តទុកចិត្តចំពោះអតិថិជនរបស់ខ្លួន ជាពិសេសលោកអ្នកដែលមានតម្រូវការចំបាច់ទទួលប្រាក់ និងផ្ទេរប្រាក់ទៅក្រៅប្រទេស៕
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


