ព័ត៌មានជាតិ
ឯកឧត្តមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដាក់បញ្ជាកម្លាំងឲ្យបញ្ជូនរថយន្តជាច្រើនគ្រឿងទៅកាន់ច្រកព្រំដែនកម្ពុជា-ថៃ ដើម្បីដឹកពលករខ្មែរមកពីថៃ
អង្គភាពទីបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅរសៀលថ្ងៃ៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជូនរថយន្តចំនួន ១០គ្រឿង រួមជាមួយទាហាន ២០នាក់ ទៅកាន់ច្រកអូស្មាច់ ដើម្បីដឹកពលករខ្មែរមកពីប្រទេសថៃ តាមបទបញ្ជារបស់ឯកឧត្តមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក។

សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី១៩ និង២០ ធ្នូ ប្រទេសថៃ បានផ្ទុះឡើងនូវការឆ្លង រាលដាលនៃវីរុសកូវីដ១៩ នៅខេត្តសាមុតសាខន មានរហូតដល់ជាង ៥០០នាក់ដែលបានឆ្លង ហើយភាគច្រើនជាប្រជាជនភូមាបានបម្លាស់ទីមកធ្វើការនៅក្នុងខេត្តនោះ ។ គួរឱ្យដឹងផងដែរថា កាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ក៏បានបញ្ជូនរថយន្តចំនួន ៩០គ្រឿង ទៅកាន់គោលដៅក្នុងច្រកព្រំដែនអូស្មាច់ និងច្រកព្រំដែនដូង។

ភ្លាមៗពាក់ព័ន្ធនឹងបញ្ហានេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បានផ្ញើសារជាសំឡេងជូនជនរួមជាតិ អំពីស្ថានភាព និងការផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសថៃ រួមទាំងបានណែនាំដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ដើម្បីទប់ស្កាត់បង្កជំងឺកូវីដ១៩។

នៅក្នុងខ្លឹមសារនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យកងទ័ពចេញរថយន្ត ទៅដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ដោយត្រៀមទទួលបទបញ្ជាពីអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក ត្រូវចេញទៅទាំងយប់ ទៅកាន់៣ច្រក ដែលបានត្រៀមបម្រុងទុក សម្រាប់ច្រកអូស្មាច់ ច្រកដូង និងច្រកប៉ោយប៉ែត ដោយមិនអនុញ្ញាតិឲ្យបងប្អូន ប្រជាពលរដ្ឋចូលមកកម្ពុជាធ្វើដំណើរដោយរថយន្តតាក់ស៊ី និងធ្វើដំណើរបែកខ្ញែក ដែលខ្វះការគ្រប់គ្រង នាំទៅដល់ហានិភ័យឆ្លងចូលសហគមន៍ឡើយ៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២០ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


