ព័ត៌មានជាតិ
វ៉ាក់សាំង Pfizer ចំនួន ២០ម៉ឺនដូសជាជំនួយរបស់អូស្រ្តាលី នឹងដឹកមកដល់កម្ពុជានៅព្រឹកស្អែកនេះ
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Pfizer សម្រាប់ចាក់ជូនកុមារចំនួន ២០ម៉ឺនដូស ដែលជាជំនួយ របស់ប្រទេសអូស្រ្តាលី នឹងដឹកមកដល់ប្រទេសកម្ពុជា នៅម៉ោង ៧និង៥៥នាទីព្រឹក ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២ស្អែកនេះ ខណៈវ៉ាក់សាំងជិត ៣០ម៉ឺនដូសទៀត នឹងដឹកមកជាបន្តបន្ទាប់។

ពិធីប្រគល់-ទទួលវ៉ាក់សាំ ង២០ម៉ឺនដូសនេះ នឹងធ្វើឡើងក្រោមអធិបតីភាពលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល និងតំណាងស្ថានអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា។
លោកស្រី វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍នៅរសៀលថ្ងៃទី ៧ ខែកក្កដានេះថា វ៉ាក់សាំង ២០ម៉ឺនដូសនេះ ជាជំនួយទ្វេភាគីដែលរដ្ឋាភិបាលអូស្ត្រាលី ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីបានផ្តល់លើកទី ១ ចំនួន ២លាន ៣សែនដូសរួចហើយ។

លោកស្រីបានបន្តថា ចំណែកវ៉ាក់សាំង ២៨ម៉ឺនដូសទៀត ដែលជាជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលីដែរនោះ នឹងដឹកមកតាមក្រោយជាបន្តបន្ទាប់ទៀត។ លោកស្រីបានបន្ថែមថា បើគិតវ៉ាក់សាំង ២០ម៉ឺនដូស ដែលមកដល់នៅថ្ងៃស្អែកនេះទៀត ធ្វើឲ្យកម្ពុជាទទួលបានវ៉ាក់សាំងប្រមាណជាង ៥៣លានដូសហើយ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


