ព័ត៌មានជាតិ
ខ្លោងទ្វារថ្មីក្រុងបាវិតនឹងលេចរូបរាងនាពេលឆាប់ៗខាងមុខ
(ខេត្តស្វាយរៀង): លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានអញ្ជើញរៀបចំពិធីក្រុងពាលី សាងសង់ ខ្លោងទ្វារចូលសាលាក្រុងបាវិត និងស្ថាបនាផ្លូវបេតុង០១ខ្សែ ប្រវែង ២៤០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់១តឹកកន្លះ ដោយប្រើប្រាស់ថវិកាគម្រោងមូលនិធិសាលាក្រុងបាវិត ក្នុងឆ្នាំ២០២២ នៅថ្ងៃទី១៥ ខែកក្កដានេះ។

លោក លឹម សៀងហេង បានឲ្យដឹងថា ការរៀបចំពិធីក្រុងពាលី ស្ថាបនាសាងសង់ខ្លោងទ្វារចូលសាលាក្រុង បាវិតនាពេលនេះ គឺដើម្បីកែលំអ បរិស្ថានអង្គភាពឲ្យមានសោភ័ណភាពស្រស់ស្អាត ស័ក្តិសមជាកន្លែងធ្វើការរបស់ មន្ត្រីសាលាក្រុងប្រកបដោយផាសុកភាព ដែលនាពេលកន្លងមក ទីតាំងរដ្ឋបាលក្រុងនៅពុំទាន់មានរបង ខ្លោងទ្វារសមរម្យនោះទេ។

ដោយឡែក លោកអភិបាលក្រុង បានបន្តថា ផ្លូវបេតុង ០១ខ្សែ ប្រវែង ២៤០ ម៉ែត្រ ទទឹង៦ម៉ែត្រ ដែលកំពុងស្ថាបនានាពេលនេះដែរ គឺដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់មន្ត្រីរាជការ ប្រជាពលរដ្ឋ កងកម្លាំងគ្រប់ប្រភេទ ដែលមកទំនាក់ទំនងសេវាផ្សេងៗ នៅទីតាំងសាលាក្រុងបាវិត ដែលកន្លងមកផ្លូវមួយខ្សែចូលមកកាន់ទីតាំងសាលាក្រុង បានរងនូវការខូចខាតជាអន្លើរៗពិបាកក្នុងការធ្វើដំណើរ។

សូមបញ្ជាក់ថា សមិទ្ធផលដែលបានធ្វើពិធីក្រុងពាលី ស្ថាបនាសាងសង់នាពេលនេះគឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត សម្រាប់រដ្ឋបាលក្រុងបាវិត ដែលបានកំពុងអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ ព្រមទាំងវិស័យឯកជនផ្សេងៗរួមមាន រោងចក្រ សហគ្រាស មណ្ឌលកម្សាន្ត បង្កើតឱកាសការងារដល់កូន ចៅប្រជាពលរដ្ឋ ប្រមាណជិត១០ម៉ឺននាក់៕
ដោយ:ភក្ដី


-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៥៥ នាទី agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


