សន្តិសុខសង្គម
កម្លាំងចម្រុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មួយកន្លែងក្រុងបាវិត ឃាត់ខ្លួនជនបរទេស ៣៣នាក់មាន ២សញ្ជាតិ
គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) មួយកន្លែង ស្ថិតនៅក្នុងក្រុងបាវិត ដោយបានឃាត់ខ្លួនជនបរទេសចំនួន ៣៣នាក់ រួមទាំងដកហូតវត្ថុតាងមួយចំនួនធំ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ដឹកនាំដោយ លោក រ៉េត រក្សា អភិបាលរងក្រុងបាវិត និងមានការចូលរួមពី លោក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការសម្របសម្រួលនីតិវិធីផ្ទាល់ពី លោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។
ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបនេះគឺជាវីឡាដែលជាកម្មសិទ្ធិរបស់ឈ្មោះ កែវ ផល្លសម្បូរណ៍ ស្ថិតនៅតាមបណ្តោយផ្លូវកំពង់ស្ពាន ក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ក្នុងនោះដែរក៏មានការចូលរួមពីលោកប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត នាយករងរដ្ឋបាលក្រុងបាវិត មេភូមិតាបឹប រួមទាំងកម្លាំងកងរាជអាវុធហត្ថខេត្ត និងក្រុងជាច្រើនរូបទៀត។



ជាលទ្ធផលប្រតិបត្តិការនេះ ក្រុមការងារចម្រុះបានរកឃើញ និងធ្វើការឃាត់ខ្លួនមនុស្សសរុបចំនួន ៣៣ នាក់ (ស្រី ៣ នាក់) ដែលមាន ២ សញ្ជាតិ រួមមាន៖ ជនជាតិវៀតណាម៖ ចំនួន ៣១ នាក់ (ស្រី ៣ នាក់)
ជនជាតិចិន៖ ចំនួន ២ នាក់ (ប្រុស) ដកហូតវត្ថុតាងចម្រុះមួយចំនួនធំ រួមមាន៖ ទូរស័ព្ទដៃ , កុំព្យូទ័រលើតុ លិខិតឆ្លងដែន, ដុំ Wifi ,ស៊ីមកាត, ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន), អត្តសញ្ញាណប័ណ្ណសញ្ជាតិវៀតណាម, កាតធនាគារ, ប័ណ្ណបើកបរ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងទាំងអស់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធីច្បាប់ ខណៈទីតាំងវីឡាខាងលើត្រូវបានក្រុមការងារចម្រុះសម្រេចបិទជាបណ្តោះអាសន្ន៕







-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


