ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ មានរោងចក្រ-សហគ្រាសជិត ៣០០ និងមានកម្មករ-និយោជិតជាង ២៥០០០នាក់
បច្ចុប្បន្ននេះ ខេត្តបន្ទាយមានជ័យ មានរោងចក្រ-សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន សរុបចំនួន ២៩០ និងមានកម្មករ-និយោជិត សរុបចំនួន ២៥.៥៣២នាក់ ស្រី ១៤.៤៨៧នាក់។ នេះបើយោងតាមសកម្មភាព ចុះធ្វើអធិការកិច្ចការងារឆ្នាំ ២០២១ នៅតាមបណ្តាសហគ្រាស គ្រឹះស្ថាន ធុនតូច និងមធ្យម លើវិស័យការងារ ស្ថិតក្រោមច្បាប់ ស្តីពី ការងារ នៅក្នុងខេត្តបន្ទាយមានជ័យ។

លោក នួន ស៊ីណា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តបន្ទាយមានជ័យថ្មី បានឲ្យដឹងក្នុងពិធីប្រកាសចូលកាន់តំណែងកាលពីថ្ងៃទី ២០ ខែកក្កដាថា ក្នុងចំណោមកម្មករ-និយោជិត ២៥. ៥៣២ នាក់ ក្នុងនោះ មានកម្មករ-និយោជិតខ្មែរចំនួន ២៣.៦១៩នាក់ ស្រី ១៣.៧៦៦នាក់ និងកម្មករ និយោជិតបរទេសចំនួន ១.៩១៣នាក់ ស្រី ៧២១នាក់។

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឲ្យលោកប្រធានមន្ទីរការងារខេត្តបន្ទាយមានជ័យថ្មី ត្រូវចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ នូវរាល់ភារកិច្ច ដែលក្រសួង និងរដ្ឋបាលខេត្តបន្ទាយមានជ័យប្រគល់ជូន។

ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ សំដៅបង្កើនប្រសិទ្ធភាពការងារឲ្យបានទាន់ពេលវេលា។ ត្រូវយកចិត្តទុកដាក់ ក្នុងការងារផ្តល់សេវាឲ្យបានល្អ ប្រកបដោយវិជ្ជាជីវៈខ្ពស់ និងទាន់ពេលវេលា ស័ក្ដិសមជាមន្រ្តីផ្តល់សេវាល្អជូនកម្មករ-និយោជិត និងប្រជាពលរដ្ឋ។ ត្រូវខិតខំ អនុវត្តឲ្យបានម៉ឹងម៉ាត់នូវរាល់បទបញ្ជា និងគោលការណ៍ទាំងឡាយរបស់រាជរដ្ឋាភិបាល និងត្រូវគោរពនូវឋានានុក្រមការងារឲ្យបានខ្ជាប់ខ្ជួន សំដៅធានាបាននូវប្រសិទ្ធភាពការងារខ្ពស់ ព្រមទាំគោរពឲ្យបាននូវអភិក្រមទាំង ៥ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនា ២ គឺកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


