ព័ត៌មានជាតិ
ពាក្យស្នើសុំអាហារូបករណ៍ Chevening របស់ចក្រភពអង់គ្លេស ចាប់ទទួលនៅដើមខែក្រោយ
អាហារូបករណ៍ Chevening សម្រាប់អ្នកដែលចង់ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅចក្រភព អង់គ្លេស នឹងបើកទទួលពាក្យចាប់ពីថ្ងៃទី ២ ខែសីហា ដល់ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលបេក្ខជនអាចធ្វើការដាក់ពាក្យជារយៈគេហទំព័រ www.chevening.org/apply ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែល ស្ថានទូតចក្រភពអង់គ្លេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ផ្ដល់ជូន “កម្ពុជាថ្មី”។

ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ អាហារូបករណ៍ Chevening នឹងផ្ដល់ចំនួន ១ ៥០០ កនែ្លង ដល់ប្រទេសទូទាំងពិភពលោក ជាការបង្ហាញពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលចក្រភពអង់គ្លេសចំពោះការអភិវឌ្ឍអ្នកដឹកនាំនាពេលអនាគតនៅតាមបណ្តាប្រទេសនានា រួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។
អាហារូបករណ៍ Chevening ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុមួយរយភាគរយដដល់និសិ្សតជ័យលាភីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសកលវិទ្យាល័យរបស់ចក្រភពអង់គ្លេស ក្នុងពេលជាមួយគ្នានោះដែរ និស្សិតជាចទទួលបាននូវបទ ពិសោធន៍ពីស្ថាប័នអប់រំឈានមុខ មានជំនាញវិជ្ជាជីវៈ និងមានវប្បធម៌យ៉ាងសម្បូរបែបជាច្រើនទៀត។
លោកស្រី ធីណា រ៉េដស (Tira Redshaw) អគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាយក្រកម្ពុជា បានមានប្រសាសន៍ថា ប្រសិនជាអ្នកជាបុគ្គលម្នាក់ដែលមានការប្ដេជាចិត្តក្នុងការផ្លាស់ប្ដូរ ទោះបីជាការផ្លាស់ប្តូរនោះនៅក្នុងប្រទេស ឬសាកលលោកក៏ដោយ ប្រសិនជាអ្នកចង់ទទួលបានលទ្ធផលល្អទៅលើអ្វីដែលអ្នកកំពុងធ្វើ ហើយបើអ្នកមានក្ដី ស្រមៃជំរុញលើកទឹកចិត្តនរណាម្នាក់ នោះអាហារូបករណ៍ Chevening គឺជាឱកាសដ៏ល្អតែមួយគត់សម្រាប់អ្នកក្នុងការបំពេញនូវបំណងនោះ។

លោកស្រី ធីណា រ៉េដស មានប្រសាសន៍បន្តថា៖ “សម្រាប់និស្សិតជ័យលាភី អ្នកមិនត្រឹមតែជានិស្សិតធម្មតានោះទេ ដែលជាការពិតយើងមិនបានបែងចែក អាយុ ពណ៌សម្បុរ ជាតិសាសន៍ និងទំនៀមទម្លាប់ប្រពៃជាឡើយ តែអ្វីដែលពួកយើងស្វែងរកនោះ គឺអ្នកជាមនុស្សដែលមានថាមពល មានចក្ខុវិស័យច្បាស់លាស់សម្រាប់អនាគតរបស់អ្នក និងអ្នកមានទ្ធភាពជួយបំពេញគោលបំណងរបស់ខ្លួនទៀតផង”។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ chevening.org/scholarships ដែលមានព័ត៌មានស្ដីពីលក្ខណៈវិនិច្ឆ័យដើម្បី ទទួលបានអាហារូបករណ៍ និងព័ត៌មានទូទៅរបស់អាហារូបករណ៍ Chevening ។
គួរបញ្ជាក់ថា អាហារូបករណ៍ Chevening ផ្ដល់ជូនដល់បេក្ខជនមកពីគ្រប់យជ្ឈដ្ឋានដែលមានការតាំងចិត្តខ្ពស់ មានជំនាញច្បាស់លាស់ មានឆន្ទៈធ្វើការផ្លាស់ប្តូរជាវិជ្ជមាន និងអាចបង្ហាញថា សញ្ញាប័ត្របរិញ្ញាបត្រជាន់ខ្ពស់របស់ចក្រភពអង់គ្លេសអាចជួយពួកគេឱ្យសម្រេចនូវគោលបំណងទាំងអស់នោះ។ ចាប់តាំងពីកម្មវិធីអាហារូបករណ៍ Chevening បានបង្កើតក្នុងឆ្នាំ១៩៨៣ មានអតីតនិស្សិតដែលមានជំនាញវិជា្ជជីវៈ ជាង ៥ ម៉ឺននាក់ មានឱកាសអភិវឌ្ឍជំនាញរបស់ខ្លួនតាមរយៈអាហារូបករណ៍ Chevening នៅចក្រភពអង់គ្លេស៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


