ព័ត៌មានជាតិ
៣ ឆ្នាំទៀតយន្តហោះខ្នាតយក្សអាចចុះនៅសៀមរាប មិនខ្លាចប៉ះពាល់ប្រាសាទអង្គរ
ព្រលានយន្តហោះថ្មីនៅសៀមរាប បានបង្កើនការធ្វើទាំងយប់ទាំងថ្ងៃ ដើម្បីឲ្យសម្រេចគោលដៅឲ្យរួចរាល់នៅឆ្នាំ២០២៣ខាងមុខ។
លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល វាយតម្លៃក្នុងពេលចុះទៅពិនិត្យការដ្ឋានសាងសង់ទាំងមូលសម្រេចបានជាង៣០ភាគរយហើយ។

លោក ស៊ីន ចាន់សិរីវុត្ថា បានឲ្យដឹងថា បើផ្អែកលើសកម្មភាពក្រុមហ៊ុនកំពុងសម្រុកធ្វើទាំងយប់ទាំងថ្ងៃ អាចសម្រេចគោលដៅតាមការគ្រោងទុក។ ដូច្នេះការសាងសង់អាកាសយានដ្ឋាននេះ គ្រោងនឹងបញ្ចប់ទាំងស្រុង និងដាក់ឲ្យដំណើរការនៅឆ្នាំ២០២៣ខាងមុខ បើទោះបីកម្ពុជាក៏ដូចជាសកលលោក កំពុងជួបវិបត្តិជំងឺកូវីដ១៩ក្ដី ប៉ុន្ដែការសាងសង់អាកាសយានដ្ឋានអន្ដរជាតិថ្មីនៅតែដំណើរការជាធម្មតា។

លោក ស៊ីន ចាន់សិរីវុត្ថា មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអមដំណើរឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដឹកនាំមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ ចុះត្រួតពិនិត្យ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញនេះ។
គួររំលឹកថា គោលបំណងក្នុងបេសកកម្មនេះ គឺត្រួតពិនិត្យការងារ ១. ផែនការសាងសង់អាកាសយានដ្ឋានទាំងមូល ( Overall Schedule) , ២. សេចក្ដីរាយការណ៍អំពីវឌ្ឍនភាពគម្រោងសាងសង់អាកាសយានដ្ឋាន ឆ្នាំ២០២០ ( Project Progress in 2020), ៣. ផែនការសាងសង់អាកាសយានដ្ឋានឆ្នាំ២០២១ (Construction Plan for 2021) និង ៤. វិធានការត្រួតពិនិត្យ និងការបង្ការជំងឺឆ្លងកូវីដ១៩ ចំពោះបុគ្គលិក និងកម្មករដែលធ្វើការក្នុងគម្រោងសាងសង់អាកាសយានដ្ឋានទាំងមូល ( Pandemic Prevention and Control)។


សូមបញ្ជាក់ថា អាកាសយានដ្ឋានជាតិសៀមរាបអង្គរនោះ មានទីតាំងស្ថិតនៅឃុំពពេល ស្រុកសូទ្រនិគម ខេត្ដសៀមរាប មានវិសាលភាពលើផ្ទៃដីទំហំប្រមាណ៧០០ហិកតា បានចាប់ផ្តើមសាងសង់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០និង គ្រោងបញ្ចប់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ក្នុងរយៈពេល៣៦ខែ ហើយអាកាសយានដ្ឋានអន្តរជាតិថ្មីនេះ នឹងចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាខេត្តសៀមរាប សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ ការបង្កើនការងារ និងប្រាក់ចំណូល ជូនប្រជាពលរដ្ឋ និងរួមចំណែកការអភិវឌ្ឍន៍សង្គមប្រកបដោយចីរភាព៕
អត្ថបទ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


