Connect with us

ព័ត៌មានជាតិ

អភិបាលក្រុងបាវិត ហាមពលរដ្ឋសង់សំណង់​នៅលើចិញ្ចើមផ្លូវ និងចោលសំរាមពាស​វាលពាសកាល

បានផុស

នៅ

(ខេត្តស្វាយរៀង): លោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅថ្ងៃទី០៩ ខែសីហា  ឆ្នាំ២០២២ បានក្រើនរំលឹក និងជំរុញឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់កុំសាងសង់សំណង់នៅលើចិញ្ចើមផ្លូវរបស់រដ្ឋ និងត្រូវបញ្ឈប់ការចោល​សំរាមពាសវាលពាសកាលនៅទីសាធារណៈ ដើម្បីបរិស្ថានស្អាត និងទីក្រុងមានសោភ័ណភាពល្អ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានមានប្រសាសន៍ដូច្នេះក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី​នៅក្នុងអង្គវេទិការសាធារណៈជួបជាមួយប្រជាពលរដ្ឋ នៅក្នុងវត្តព្រៃអង្គុញ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។

លោក លឹម សៀងហេង បានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋាន ត្រូវចូលរួមជាមួយអាជ្ញាធរគ្រប់លំ​ដាប់ថ្នាក់ ដើម្បីឲ្យសមិទ្ធផលផ្សេងៗ ដែលបានកកើតឡើងហើយនោះនៅរក្សាស្ថិតស្ថេរប្រើប្រាស់បានយូរអង្វែង ទាំងការផ្តល់សេវាសាធារណៈផ្សេងៗជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ក៏ដូចជាការដោះស្រាយវិវាទនៅមូលដ្ឋាននៅក្រៅប្រព័ន្ធតុលាការ ដោយមានឆន្ទៈ​ចូលរួមដោះ​ស្រាយទាំងអស់គ្នា ដោយពុំចាំបាច់មានការប្តឹងផ្តល់ទៅតុលាការនោះទេ។

ក្រៅពីនេះយើងទាំងអស់គ្នាត្រូវឆ្លើយតបឲ្យបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើងនៅ​មូលដ្ឋាន មានជាអាថ៌ គ្រោះធម្មជាតិ ជំងឺដង្កាត់ផ្សេងៗ បញ្ហាសត្វពាហៈហនៈរបស់ប្រជាពលរដ្ឋ ដែលចិញ្ចឹមហើយ​ព្រលែងពាសវាលពាសកាល និយាយជារួមគឺរួមគ្នាដោះស្រាយរាល់បញ្ហាទាំងឡាយដែលកើតមានឡើងនៅមូលដ្ឋាន។

ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម