ព័ត៌មានជាតិ
លោក កឹម ចំរើន ៖ ពលករខ្មែរឆ្លងជំងឺកូវីដ១៩ ទទួលបានការព្យាបាលដូចជនជាតិថៃដែរ
លោក កឹម ចំរើន ទីប្រឹក្សាទទួលបន្ទុកពលករនៅប្រទេសថៃ បានលើកឡើងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកឲ្យដឹងថា ពលករខ្មែរ ដែលមានឆ្លងជំងឺកូវីដ១៩ នឹងទទួលបាននូវការព្យាបាលជំងឺដូចជនជាតិថៃដែរ។

ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីលោកបានជួបពិភាក្សាការងារជាមួយលោកលោក ស៊ូឆាត ឈុំគ្លីន រដ្ឋមន្ត្រីក្រសួងការងារនៃព្រះរាជាណាចក្រថៃ នៅថ្ងៃទី២៥ធ្នូនេះ ដើម្បីដោះស្រាយ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។ លោកបានបន្តថា«យើងកំពុងធ្វើការយើងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលថៃ ដោយភាគីថៃនឹងជូនដំណឹងផ្លូវការករណីមានបងប្អូនខ្មែរមានឆ្លងជំងឺកូវីដ១៩ ព្រមទាំងទទួលព្យាបាលដូចជនជាតិថៃ ផងដែរ»។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឲ្យដឹងថា តាមព័ត៌មានដែលទទួលបានមានពលករខ្មែរម្នាក់ ដែលបានធ្វើដំណើរជាមួយក្រុមគ្នាគាត់ចេញពីខេត្តឈុនបូរីទៅទីក្រុងបាងកកប្រទេសថៃ ត្រូវបានអាជ្ញាធរថៃរកឃើញមានឆ្លងជំងឺកូវីដ១៩។ លោកស្រីបានបន្តថា មិនមែនគាត់មានកូវីដ១៩ ពីកម្ពុជា រួចហើយបានឆ្លងចូលទៅប្រទេសថៃនោះទេ ពោលគឺគាត់បានចេញទៅថៃ តាំងពីមុនមានហេតុការណ៍ផ្ទុះឡើងនូវការរកឃើញវីរុសកូវីដ-១៩ នៅខេត្តសាមុតសាខនទៅទៀត។

លោក កឹម ចំរើន បានអំពាវនាវឲ្យបងប្អូនពលករខ្មែរទាំងអស់ រក្សាភាពនឹងនកុំធ្វើការចល័ត ឬរត់គេចពីមួយកន្លែងទៅមួយកន្លែង នៅក្នុងកំឡុងពេលការរីករាលដាលជំងឺកូវីដ១៩ថ្មីៗនេះ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ទាំងអស់គ្នា។ លោកបានបន្តទៀតថា នៅក្នុងកំឡុងពេលនេះ មិនមានការចុះចាប់ឃុំខ្លួនឡើយ ហើយអាជ្ញាធរថៃកំពុងរៀបចំគោលនយោបាយ ដើម្បីជួយបងប្អូនពលករ ដែលមិនមានឯកសារស្នាក់នៅ និងធ្វើការអាចបន្តស្នាក់នៅនិងធ្វើការជាបណ្ដោះអាសន្នបន្តទៀត បាននៅក្នុងប្រទេសថៃ។ លោកបានបញ្ជាក់ថា ក្នុងករណីបងប្អូនមានបញ្ហាសូមទំនាក់ទំនងមកស្ថានទូតតាមរយៈហ្វេសប៊ុកឬលេខទូរស័ព្ទ ០៩៤ ០៩២ ៥៩០៥៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ផ្លូវសំឡូត- វាលវែង-អូរសោម ដល់កោះកុង ជិះទៅមកបានស្រួល ប្រើពេល ៤ ទៅ ៥ ម៉ោងទៅដល់គោលដៅ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


