ព័ត៌មានជាតិ
កំពង់ផែអូស្មាច់ សម្រួលការដឹកជញ្ជូនទំនិញតាមផ្លូវទឹកកម្ពុជា-វៀតណាម
ខេត្តស្វាយរៀងបានជំរុញលើការអភិវឌ្ឍកំពង់ផែអូស្មាច់ ដើម្បីឈានដល់ការសម្រួលដល់ការដឹកជញ្ជូនទំនិញចេញចូលតាមផ្លូវទឹករវាងប្រទេសកម្ពុជានិងប្រទេសវៀតណាមនៅថ្ងៃខាងមុខ។

នៅក្នុងកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងការជំរុញលើការអភិវឌ្ឍកំពង់ផែអូស្មាច់កាលពីពេលថ្មីៗនេះ លោក ហែម ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀងមានប្រសាសន៍ថា កំពង់ផែអូស្មាច់នេះត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការស្ដារឡើងវិញក្នុងឆ្នាំ២០២០ ហើយកំពង់ផែននេះមានបណ្ដោយ ៦.៩៥០ម៉ែត្រ ទទឹងមាត់ច្រាំងខាងលើ ពី ៤០ម៉ែត្រ ទៅ ១០០ម៉ែត្រ ទទឹងបាតក្រោម (ផ្លូវនាវាចរណ៍) ពី១០ ទៅ ២០ម៉ែត្រ និងជម្រៅទឹកនៅលើផ្លូវនាចរណ៍រាក់បំផុត ៣,៥ម៉ែត្រ ជ្រៅបំផុត ៥,៦៨ម៉ែត្រ។


បច្ចុប្បន្នរដ្ឋបាលខេត្ដកំពុងតែពិភាក្សាជាមួយដៃគូពាក់ព័ន្ធ ជាពិសេសអ្នកវិនិយោគឯកជន លើផែនការអភិវឌ្ឍន៍កំពង់ផែអូស្មាច់នេះ ព្រមទាំងកំពុងធ្វើការសម្របសម្រួលជាមួយភាគីខេត្ដឡុងអាន (វៀតណាម) ដើម្បីជំរុញនីតិវិធីផ្សេងៗសំដៅអនុញ្ញាតឱ្យនាវាអាចដឹកជញ្ជូនទំនិញឆ្លងពីប្រទេសវៀតណាម ចូលចតនៅកំពង់ផែអូស្មាច់នេះ។
គួរបញ្ជាក់ថា កំពង់ផែផ្លូវទឹកនេះស្ថិតនៅភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងដែលកំពង់ផែនេះនឹងផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ទៅលើដំណើរកាសេដ្ឋកិច្ច ពាណិជ្ជកម្ម ក៏ដូចជាការសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកទៅមក រវាងខេត្ត ស្វាយរៀងប្រទេសកម្ពុជា និងខេត្តឡុងអានប្រទេសវៀតណាមផងដែរ។ជាងនេះទៀតការមានកំពង់ផែនេះនឹងជួយធ្វើឱ្យខេត្តស្វាយរៀង កាន់តែមានការអភិវឌ្ឍរីកចំរើនបន្ថែមទៀត៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


