ព័ត៌មានជាតិ
លោក ទៀ វិចិត្រ ប្រកាសតាមរកមុខ«ជនឆបោកដែលថាលោកជំពាក់លុយពួកគេ»ឲ្យទាល់តែឃើញ
លោកឧកញ៉ា ទៀ វិចិត្រ ក្មួយប្រុសបង្កើតរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិកម្ពុជា បានប្រកាសថា នឹងតាមវែករកមុខឲ្យទាល់តែឃើញនូវជនឆបោកដែលបង្ហោះសារទារលុយពីលោកដោយចោទថា លោកបានជំពាក់លុយពួកគេ។ លោកបានប្រកាសបែបនេះនៅលើទំព័រហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃចន្ទនេះ។

លោកឧកញ៉ា ទៀ វិចិត្រ បានសរសេរលើហ្វេសប៊ុកយ៉ាងដូច្នេះថា៖ «មិនគួរឲ្យមាននៅក្នុងសង្គមយើងនោះទេ ខ្ញុំដាច់ខាតនឹងតាមរឿងនេះឲ្យដឹងមុខពិតរបស់ជនខិលខូចមួយនេះ !!»។ ការប្រកាសរបស់លោកឧកញ៉ា ទៀ វិចិត្រ នេះ ធ្វើឡើងបន្ទាប់ពីរូបលោកត្រូវបានគណនីហ្វេសប៊ុកមួយឈ្មោះ Chhey Lii បានបង្ហោះសារជាសាធារណៈ ដើម្បីទារលុយជំពាក់ពួកគេទាំងដែលលោកមិនដែលស្គាល់ និងមិនបានជាប់ពាក់ព័ន្ធនឹងរឿងជំពាក់លុយនោះទាល់តែសោះ។
ដោយភ្ជាប់ជាមួយរូបភាពលោកឧកញ៉ា ទៀ វិចិត្រ គណនីហ្វេសប៊ុកនោះ បានសរសេរថា៖ «សូមអញ្ជើញលោក ទៀ វិចិត្រ ចូលខ្លួនមកដោះស្រាយបំណុលជូនក្រុមហ៊ុនជាបន្ទាន់ បើមិនចង់ខ្មាសគេជាងនេះ កុំចង់ខ្លាំងជាមួយក្រុមហ៊ុនចិន«។ ជាមួយនឹងការសរសេរបែបនេះ គណនីហ្វេសប៊ុកនេះ ក៏បានបង្ហាញលេខកុងគណនីABA ពីរខ្សែ ដើម្បីឲ្យលោកផ្ទេរលុយទៅឲ្យពួកគេថែមទៀត។ ដោយហួសចិត្តនឹងការសរសេរបែបនេះ លោកទៀ វិចិត្រ ក៏បានចូលទៅសរសេរComment តបថា៖ «ចុម ធ្វើអញ្ជឹងបានទៀត?»។

ជាការកត់សម្គាល់ បញ្ហាចោទជំពាក់លុយ ហើយយករូបភាពគេទៅបង្ហោះទារលុយជាសសាធារណៈទាំងម្ចាស់ខ្លួនមិនបានដឹងបែបនេះ មិនមែនកើតឡើងតែលោកឧកញ៉ា ទៀ វិចិត្រ តែម្នាក់នោះទេ។ កន្លងមកថ្មីៗនេះ ក៏ដូចពេលបច្ចុប្បន្ននេះ ក៏មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនជួបញ្ហាដូចគ្នានេះផងដែរ។ ពួកគេខ្លះ ត្រូវបានជនឆបោកនេះ ចោទថាជំពាក់លុយពួកគេប៉ុណ្ណេះ ប៉ុណ្ណោះ និងគំរាមបង្ហោះបង្ហាញរូបផ្សេងៗថែមទៀត បើសិនមិនសងលុយដល់ពួកគេ៕
ដោយ៖ វណ្ណ សុគន្ធា
-
កីឡា៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានជាតិ១៦ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


