ព័ត៌មានជាតិ
មហាជនគាំទ្រការសម្ដែងរបាំក្បាច់បុរាណខ្មែរទ្រង់ទ្រាយធំជាង៥.០០០នាក់
ខេត្តស្វាយរៀង: ការសម្តែងមហោស្រពរបាំក្បាច់បុរាណខ្មែររឿង « ព្រះបាទ ជ័យវ្ម័នទី៧ ដកស្រង់ត្រង់ឈុតស្នាព្រះហស្ត និងសមិទ្ធផលនៃមហាវីរក្សត្រទាំង៣អង្គ ដែលបានមកដល់ ខណៈ សិល្បករ – សិល្បការិនីជិត២០០នាក់ កំពុងហាត់សម យ៉ាងយកចិត្តទុកដាក់បំផុតទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណាឱ្យការសម្ដែង ដ៏កម្រមួយនេះ ប្រកបដោយភាពអស្ចារ្យ សម្រាប់ទស្សនិកជនទាំងជាតិ និងអន្តរជាតិបានប្រារព្ធធ្វើឡើងនាសាលចតុមុខរាជធានីភ្នំពេញចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ក្រោមកិច្ចផ្ដួចផ្ដើមពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ជាមួយនឹងសាលារបាំនរោត្ដម បុប្ផាទេវី ។

ពាក់ព័ន្ធការសម្តែងមហោស្រពរបាំក្បាច់បុរាណខ្មែររឿងនេះ មហាជនកំពុងចាប់អារម្មណ៍ខ្លាំង និងមានការជជែកគ្នាជាច្រើនពីមហោស្រពរបាំក្បាច់បុរាណខ្មែររឿង « ព្រះបាទ ជ័យវ្ម័រនទី ៧ ដកស្រង់ត្រង់ឈុតស្នាព្រះហស្ត និងសមិទ្ធផល នៃមហាវីរក្សត្រទាំង៣អង្គ » ។
មហាជន និងអ្នកស្នេហាសិល្បៈ វប្បធម៌ជាតិបានធ្វើការចែករំលែក ព្រោងព្រាតអំពាវនាវសូមឱ្យប្រជាជនខ្មែរទិញសំបុត្រចូលទស្សនាព្រឹត្តិការណ៍ដ៏កម្រមួយនេះ ខណៈដែលបច្ចុប្បន្ននេះ មានប្រទេសជិតខាង កំពុងបញ្ជៀបវប្បធម៌របស់ពួកគេចូលមកក្នុងប្រទេសកម្ពុជា ។

សូមបញ្ជាក់ផងដែរថា នៅក្នុងព្រឹត្តការណ៍ខាងលើនេះ បុគ្គលិក និងសហការីដែលដឹកនាំដោយលោក សោម សុធា អគ្គនាយកភូមិខ្មែរគ្រុប ដែលតែងតែយកចិត្តទុកដាក់ពីសុខទុកចំពោះបុគ្គលិក និងសហការី ពិសេសលោកតែងតែជួយគាំទ្រលើកស្ទួយ វិស័យផ្សេងៗក្នុងសង្គមរបស់យើង។ លោកបានដឹកនាំបុគ្គលិក និងសហការី ១៦០នាក់ ចូលរួមទស្សនាក្នុងការជួយគាំទ្រលើកស្ទួយ និងថែរក្សាវប្បធម៌ខ្មែរយើង នៅសាលសន្និសីទចតុម្មុខអំពី របាំក្បាច់បុរាណខ្មែររឿង”ព្រះបាទជ័យវរ្ម័នទី៧ ដែលជាការដកស្រង់ត្រង់ឈុត ស្នាព្រះហស្ថ និងសមិទ្ធផលនៃមហាវីរក្សត្រទាំង៣អង្គ។
លោក សោម សុធា ថ្លែងអំណរគុណចំពោះ ឯកឧត្តម ឌី វិជ្ជា និងលោក តូច ប៉ូលីវា ជាពិសេសថ្នាក់ដឹកនាំទាំងអស់ និងស.ស.យ.ក ខេត្តស្វាយរៀង ដែលបានរៀបចំបង្កើតនូវកម្មវិធីវប្បធម៌ដ៍ពិសេសនេះឡើង៕ ដោយ: ភក្ដី



-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


