Connect with us

ព័ត៌មានជាតិ

អង្គការសំអាតទន្លេសមុទ្រ និងវិស័យឯកជនរួមគ្នាសំអាតបរិស្ថាននៅតាមដងទន្លេ

បានផុស

នៅ

អង្គការសំអាតទន្លេសមុទ្របានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន ខេមប្រ៊ូវ ដើម្បីរួមគ្នាក្នុងបេសកកម្មសំអាតសំរាមនៅតាមដងទន្លេឱ្យមានបរិស្ថានកាន់តែស្រស់ស្អាត និងការពារដល់សុខភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាកាលពីពេលថ្មីៗនេះនៅខេត្តកណ្តាល លោក នូ សុវណ្ណ នាយកប្រតិបត្តិនៃអង្គការសម្អាតទន្លេសមុទ្របានមានប្រសាសន៍ថា ការចុះអនុស្សរណៈយោគយល់គ្នានេះ គឺជាព្រឹត្តិការណ៍គំរូមួយដែលបញ្ជាក់ពីការយកចិត្តទុកដាក់ចូលរួមសហការពីវិស័យឯកជនក្នុងការជួយគាំទ្រដល់បេសកកម្មយើង ដើម្បីជំរុញបន្តការអនុវត្តក្នុងរយៈពេលវែង និងជាកម្លាំងរួមគ្នាយកសំរាមទាំងអស់ចេញពីទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់
ដោយទូកប្រមូលសំរាមបំពាក់បច្ចេកវិទ្យាទំនើបរបស់ everwave មកពីប្រទេសអាល្លឺម៉ង់់ និងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាការចូលរួមពីប្រជាពលរដ្ឋ។

លោកបានបន្តថា «ការទុកដាក់បែងចែកសំណល់តាមផ្ទះនីមួយៗឲ្យបានត្រឹមត្រូវ នឹងក្លាយជាធនធានដ៏មានប្រយោជន៍បំផុតសម្រាប់ប្រទេសយើងទាំងមូលប្រសើរសម្រាប់បរិស្ថានជុំវិញផ្ទះ ភូមិយើង ប្រសើរសម្រាប់សេដ្ឋកិច្ច និងប្រសើរសម្រាប់ធម្មជាតិរបស់យើង»។

លោក នូ សុវណ្ណ បានអំពាវនាវដល់ក្រុមហ៊ុនឯកជនផ្សេងៗទៀត និងប្រជាពលរដ្ឋគ្រប់រូប ចូលរួមសម្អាតទន្លេរហូតអស់សំរាម និងទប់ស្កាត់ការបោះសំរាមចោលបំពុលបរិស្ថាន ជាពិសេសទន្លេ និងសមុទ្ររបស់យើង។

លោកស្រី វ៉ាន់ អាម៉ូនិច្ច ប្រធានគ្រប់គ្រងផ្នែកកិច្ចការសាជីវកម្មនៃក្រុមហ៊ុន ខេមប្រ៊ូវបានមានមានប្រសាសន៍ផងដែរថា ការចុះអនុស្សរណៈ និងព្រឹត្តិការណ៍សម្អាតទន្លេនេះ គឺជាផ្នែកមួយនៃសកម្មភាពទំនួលខុសត្រូវសង្គមរបស់យើងដើម្បីលើកកម្ពស់ការយល់ដឹង ក៏ដូចជាការការពារបរិស្ថាន និងធនធានទឹករួមស្របតាមគោលដៅចីរភាពរបស់ក្រុមហ៊ុន «ការអភិវឌ្ឍឲ្យកាន់តែប្រសើរទាំងថ្ងៃនេះ&ថ្ងៃស្អែក» និងមហិច្ឆតារបស់ក្រុមហ៊ុន «រួមគ្នាឆ្ពោះទៅកាន់ហ្សេរ៉ូ និងលើសពីនេះ»។

លោកស្រីបានបន្តទៀតថា មានហេតុផលសំខាន់ពីរដែលជំរុញឲ្យមានការចុះអនុស្សរណៈនេះគឺទី១បញ្ហាបរិស្ថានកាន់តែតានតឹងជាងពេលណាៗទាំងអស់។ ការដោះស្រាយបញ្ហាបរិស្ថានទាមទារឲ្យមានការចូលរួមដោះស្រាយទាំងអស់គ្នា និងតាមវិធីសាស្ត្រដ៏ត្រឹមត្រូវ។

នៅក្រុមហ៊ុន ខេមប្រ៊ូវ បានកំពុងបោះជំហានឆ្ពោះទៅកាន់ «គ្មានការបំភាយកាបូន»​ នៅរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈរបស់យើង។ ទី២ ទឹកគឺជាគ្រឿងផ្សំដ៏សំខាន់ក្នុងការផលិតស្រាបៀរ និងភេសជ្ជៈរបស់យើង។ ហើយទឹកនឹងក្លាយជាធនធានដែលកាន់តែមានតម្លៃទៅៗ។ ដូច្នេះយើងត្រូវមានទំនួលខុសត្រូវក្នុងការធានាថា ពួកយើងបានកំពុងប្រើប្រាស់ទឹកដោយសន្សំសំចៃ និងប្រកបដោយសក្កិសិទ្ធភាពក្នុងប្រតិបត្តិការអាជីវកម្មរបស់យើង៊។ លោកស្រីបានបន្ថែមថា « យើងចូលរួមជួយការពារធនធានទឹក និងប្រភពទឹកសាធារណៈហើយយើងនឹងប្រគល់ត្រលប់ឲ្យសហគមន៍វិញនូវទឹកស្អាតដែលស្មើនឹងបរិមាណទឹកដែលយើងបានប្រើប្រាស់ក្នុងខ្សែសង្វាក់ផលិតកម្មរបស់យើង»។

លោកស្រីមានភាពជឿជាក់ថា ការចុះអនុស្សរណៈនេះជាការបង្ហាញនូវចក្ខុវិស័យរួមគ្នារវាងវិស័យសាធារណៈ វិស័យឯកជន ប្រជាជន និងសហគមន៍ដើម្បីជំរុញឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាព។ រួមគ្នាយើងនឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន និងបង្កើតអនាគតរួមគ្នាដ៏ប្រសើរសម្រាប់យើងទាំងអស់គ្នា។

លោកគង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល មានប្រសាសន៍ថា «បរិស្ថានជាបញ្ហារួមរបស់យើងទាំងអស់គ្នាហើយទាមទារចាំបាច់នូវការចូលរួមរបស់យើងទាំងអស់គ្នាក្នុងការថែរក្សាអនាម័យបរិស្ថានជុំវិញខ្លួនយើងឱ្យបានស្អាត បង្កើតបរិយាកាសល្អ និងមានផាសុកភាពសម្រាប់ការរស់របស់យើង»។

លោកអភិបាលខេត្តបានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្សទាំងអស់ ត្រូវរួមគ្នាសម្អាតសំរាមនៅលើគោក និងសំរាមក្នុងទឹកឱ្យអស់ ក្រោមពាក្យស្លោក «កម្ពុជាស្អាតផ្តើមចេញពីយើងម្នាក់ៗ»៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង១ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម