ព័ត៌មានជាតិ
រដ្ឋបាលខេត្តស្វាយរៀង ណែនាំឱ្យប្រើគ្រឿងចក្រកាយផ្លូវរំដោះទឹកលិច

(ខេត្តស្វាយរៀង) ៖ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង បានឱ្យគ្រឿងចក្រជីកកាត់ផ្តាច់ផ្លូវលំមួយកន្លែង នៅក្នុងសង្កាត់ព្រៃអង្គុញក្រុងបាវិត ដើម្បីរំដោះទឹកលិចផ្លូវតំបន់សេដ្ឋកិច្ចពិសេសព្រមទាំងលំនៅស្ថានរបស់ប្រជាពលរដ្ឋ នៅថ្ងៃស្អែកនេះ។ លោកអភិបាលរងខេត្តបញ្ជាបែបនេះ នៅពេលលោកអញ្ជើញចុះពិនិត្យមើលទីតាំងនានា នៅក្នុងសង្កាត់ច្រកម្ទេស និងសង្កាត់ព្រៃអង្គុញ ក្រុងបាវិត ដែលកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។
លោកអភិបាលរងខេត្ត បានមានប្រសាសន៍ឲ្យដឹងទៀតថា នាពេលខាងមុខខេត្តនិងមានគម្រោងដាក់លូរំដោះទឹកដើម្បីកុំឲ្យទឹកជនលិចបន្តទៀតពីព្រោះថានៅតំបន់នេះសំបូររោងចក្រដូច្នេះបើមិនមានវិធានការការពារទេ ទឹកនឹងលិចរោងចក្រនាំឲ្យស្ទះដល់ដំណើរការរបស់ក្រុមហ៊ុនជាហេតុនាំឲ្យប៉ះពាល់ការងារបងប្អូនកម្មករកម្មការិនីយើងជាក់ជាពុំខានឡើយ។
«បញ្ហាដែលយើងមានការព្រួយបារម្ភនោះ គឺខ្លាចខាងរោងចក្របង្ហូរទឹកស្អុយចូលប្រឡាយ ឬបឹងក៏ប៉ុន្តែនាពេលកន្លងមកយើងក៏ធ្លាប់បានធ្វើការណែនាំរួចហើយអំពីបញ្ហាទឹកកខ្វក់នេះរួមទាំងបញ្ហាបរិស្ថានជុំវិញតំបន់ផងដែរ»។ នេះជាការបញ្ជាក់របស់លោក ហែម ពិសិដ្ឋ។
លោកក៏បានសំណូមពរឲ្យខាងក្រុមហ៊ុនរោងចក្រក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ នៅពេលសាងសង់សំណង់អ្វីមួយត្រូវគិតពីផលប៉ះពាល់ជាមុនព្រមទាំងត្រូវចូលរួមសហការជាមួយខាងអាជ្ញាដែនដីមន្ទីរអង្គភាពជំនាញនានាដែលមានការពាក់ព័ន្ធទាំងអស់ ដើម្បីបញ្ជៀសកុំឲ្យមានបញ្ហាផ្សេងៗកើតមានទៅថ្ងៃក្រោយនាំឲ្យពិបាកក្នុងការដោះស្រាយនិយាយជារួមយើងមិនត្រូវគិតតែប្រយោជន៍ខ្លួនឯងហើយវាប៉ះពាល់ប្រយោជន៍អ្នកដទៃនោះដែរ។
សូមបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះនៅក្រុងបាវិតមានបាននឹងកំពុងអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ទាំងពុទ្ធចក្រនិងអាណាចក្រ ព្រមទាំងវិស័យឯកជនផ្សេងៗរួមមាន រោចក្រ សហគ្រាស មណ្ឌលកម្សាន្ត បង្កើតឱកាសការងារដល់កូនចៅប្រជាពលរដ្ឋ ប្រមាណជាង១០ម៉ឺននាក់ មានប្រាក់បៀវត្សចិញ្ចឹមគ្រួសារកាត់បន្ថយភាពក្រីក្រ តាមលក្ខណៈគ្រួសារ ហើយក៏មិនចំណាកស្រុកទាំងប្រថុយប្រថាន ដែលបង្កជាហានិភ័យដល់ក្រុមគ្រួសារកូនចៅរបស់ប្រជាពលរដ្ឋនោះដែរ៕ ដោយ:ភក្ដី




-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


