ព័ត៌មានជាតិ
ក្រុមហ៊ុន Smart ចូលរួមគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ តាមរយៈវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា
នាយកប្រតិបត្តិក្រុមហ៊ុន ស្មាត អាស្យាតា លោក ថូម៉ាស ហ៊ុន បានធ្វើទស្សនៈកិច្ចនៅឯវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់អំពីឥទ្ធិពលរបស់វីរុសកូវីដ-១៩ មកលើប្រទេសកម្ពុជា ក៏ដូចជាដើម្បីសិក្សាអំពីថា តើមូលនិធិទឹកប្រាក់១លានដុល្លាររបស់ស្មាត សម្រាប់ការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ ត្រូវបានយកទៅប្រើប្រាស់យ៉ាង ណាខ្លះ ដើម្បីទប់ស្កាត់ការរាតត្បាតនៃវីរុសនេះ។

លោកវេជ្ជបណ្ឌិត អេរ៉ីក ខាលសិន (Dr. Erik Karlsson) អនុប្រធានផ្នែកវីរុសសាស្ត្រនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ស្មាត ចំពោះការផ្ដល់ជំនួយឧបត្ថម្ភដ៏សប្បុរសនេះ។ លោកវេជ្ជបណ្ឌិតបានមាន ប្រសាសន៍បន្ថែមទៀតថា ដោយសារតែមានសម្ភារៈបរិក្ខារដែលត្រូវបានទិញដោយប្រើប្រាស់ថវិកាឧបត្ថម្ភរបស់ស្មាត វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា អាចធ្វើតេស្តរកវីរុសកូវីដ-១៩ បានចំនួនពី ៥០០ ទៅ ៦០០ នាក់នៅក្នុង១ថ្ងៃ នាអំឡុងពេល ២-៣ ខែចុងក្រោយនេះ ហើយវិទ្យាស្ថានក៏មានលទ្ធភាពកាន់តែខ្ពស់ ក្នុងការធ្វើតេស្ដឲ្យបានច្រើនជាងចំនួនខាងលើនេះផងដែរ។

នាយកប្រតិបត្តិក្រុមហ៊ុន ស្មាត អាស្យាតា លោក ថូម៉ាស ហ៊ុន បានថ្លែងទៅកាន់ក្រុមការងារវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាថា “យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ ការយកចិត្តទុកដាក់របស់អ្នកទាំងអស់គ្នានៅទីនេះ ដែលបានជួយរក្សាសុខសុវត្ថិភាពរបស់ប្រទេសកម្ពុជា ពីវីរុសកូវីដ-១៩ ”។

លោក ថូម៉ាស បានបន្ថែមថា “ក្រុមហ៊ុន ស្មាត ចាត់ទុកខ្លួនឯងជាផ្នែកមួយនៃសហគមន៍ ពោលគឺមិនមែនគ្រាន់តែជាគ្រឹះស្ថានដែលរកប្រាក់ចំណេញតែមួយមុខនោះទេ។ នៅក្នុងគ្រាលំបាកដូចជាពេលបច្ចុប្បន្ននេះ វាចាំបាច់ណាស់ដែលពួកយើងទាំងអស់គ្នា រួបរួមសាមគ្គីគ្នា និងធ្វើគ្រប់កិច្ចការដែលយើងអាចធ្វើបាន ក្នុងគោលដៅដោះស្រាយបញ្ហារាតត្បាតនៃវីរុសនេះឲ្យបានអស់ពីចិត្ត”។
ជាថ្មីម្ដងទៀត ក្រុមហ៊ុន ស្មាត អាស្យាតា សូមប្រកាសទទួលពាក្យស្នើសុំថវិកាពីមូលនិធិទឹកប្រាក់១លានដុល្លាររបស់ស្មាត សម្រាប់ការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩។

ជាមួយគ្នានោះ ក្រុមហ៊ុន ស្មាត ស្វាគមន៍ការដាក់ពាក្យពីគ្រប់ស្ថាប័នរដ្ឋនិងឯកជនទាំងឡាយ ដែលមានមធ្យោបាយបំពេញសេចក្ដីត្រូវការសំខាន់ៗរបស់កម្ពុជា នាអំឡុងពេលមានវិបត្តិកូវីដនិងក្រោយពេលវិបត្តិនេះកន្លងផុតទៅ។ ស្ថាប័នដែលមានលក្ខណៈគ្រប់គ្រាន់ នឹងអាចទទួលបានថវិកាពីចន្លោះ២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ទៅ ២០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


